CamNews

ក្លឹប Barcelona ទិញ​បាន​កីឡាករ​ខ្សែ​ការ​​ពារ Samuel Umtiti មក​​ពី​​ក្លឹប Lyon

(បាសេឡូណា)៖ ក្លឹបជើងឯកអេស្ប៉ាញ FC Barcelona ទិញបានកីឡាករខ្សែការពារជនជាតិបារាំង Samuel Umtiti មកពីក្លឹប Lyon របស់បារាំង ដែលជាកីឡាករទី១ មុនចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ក្នុងខែសីហាខាងមុខនេះ។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា កីឡាករខ្សែការពារដែលមានវ័យទើបតែ២២ឆ្នាំ ដែលបានចូលលេងក្នុងក្រុម ជម្រើសជាតិមាន់គកបារាំង ក្នុង​ព្រឹត្តិ​ការ​ណ៍ Euro 2016 ចំនួន៣ប្រកួត រួមទាំងវគ្គផ្តាច់ព្រ័ត្រដែរនោះ បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លឹបអ្នកមានបុណ្យ FC Barcelona រយៈពេល ៥ឆ្នាំ ក្រោមតម្លៃខ្លួន ២១លានផោន។

កីឡាករស្បែកខ្មៅ Umtiti បានចូលលេងឲ្យក្លឹបអាជីពក្នុងក្របខណ្ឌកំពូល Ligue 1 បានចូលលេង ១៥០ប្រកួតក្នុងក្លឹប Lyon ដោយ​បាន​ឈ្នះ​ពាន​លំដាប់​ទី​២ បារាំង​បាន​ម្តង​ដែរ​ក្នុង​ឆ្នាំ​២០១២​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង