CamNews

Ronda Rousey អះអាងថា អាចរកលុយបាន ច្រើនជាង Floyd ពីរ ទៅ បី ដង

ព័ត៌មានកីឡា៖ ស្មានមិនដល់ឡើយថា សង្គ្រាមពាក្យសម្ដីរវាងកីឡាករ កីឡាការិនី ជើងខ្លាំងទាំងសងខាង Floyd Mayweather នឹង Ronda Rousey នៅបន្ដដង្ហើមរហូតមកទល់ពេលនេះ ខណៈពាក្យសម្ដីចុងក្រោយ​របស់ Floyd បាន អះអាងខ្លួនឯងដ៏អស្ចារ្យប្រាប់ទៅ Ronda Rousey ថាបើសិនជាមានសមត្ថភាព អាចរកចំណូល បានដល់ទៅ ៣០០ លានផោន ត្រឹមតែមួយយប់ ដូចជាគេ ចាំមកស្គាល់ និងហៅឈ្មោះ Floyd ។

យោងតាមគេហទំព័រ nextshark បានចុះផ្សាយឲ្យដឹងថា កីឡាការិនី Ronda Rousey បានឆ្លើយតបទៅ កាន់​ Floyd វិញនូវពាក្យសម្ដីផ្ទាល់ថា​ កីឡាការិនីពិតជាអាច រកលុយបានច្រើនជាង Floyd ទៅទៀត ហើយពាក្យសម្ដីដែល Floyd និយាយ និងសរសេរតបមកនោះ គួរតែរៀប រៀបចំឡើងវិញទៅ​ ចាំផ្ញើរមកឲ្យ កញ្ញាម្ដងទៀត។​

ដកស្រង់ពាក្យសម្ដីរបស់ Ronda Rousey បានថ្លែងថា " Floyd បាននិយាយថា ដល់ពេលដែល ខ្ញុំអាចរកចំណូលបាន ៣០០ លានដុល្លារកត្រឹមរយៈពេល ១យប់ចាំហៅគេ ។ ជាការពិតណាស់​ខ្ញុំបានគណនារួច​រាល់អស់ហើយ ហើយទិន្ន័យក៏បានបង្ហាញហើយដែរថា ខ្ញុំគឺជាកីឡាការិនី UFC (បោកចំប៉ាប់) ដែលអាចរកបាន​ចំណូលខ្ពស់ជាងគេទាំងអស់ ហើយខ្ញុំគឺជាស្រីទៀតផង។ ខ្ញុំគិតថា ខ្ញុំអាចរកចំណូលបាន ច្រើនជាង Floyd ២ ទៅ៣ដង ក្នុងវិនាទីនីមួយៗដែលFloyd អាចរកបាន។ ដូច្នេះពេលក្រោយ មុននឹងផ្ញើរសារ និយាយ​​ពាក្យបែបនេាះ គួរតែរៀន ឡើងវិញសិនទៅ ចាំផ្ញើរមកឲ្យខ្ញុំ " ។

សង្គ្រាមដ៏ក្ដៅគគុកនេះ បានបង្កឡើងចាប់តាំងពី អ្នកទាំងពីរ បានឈរឈ្មោះបោះឆ្នោតជ្រើសរើស ម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ខណៈដែល Floyd អះអាងថា កីឡាករមិនដែលស្គាល់ Ronda Rousey គឺ ជានរណានោះទេ ក្រោយមក ដោយហេតុចៃដន្យ Ronda Rousey ក៏បានជាប់ជាម្ចាស់ពានរង្វាន់ ប្រចាំឆ្នាំ ហើយ កញ្ញាក៏បាន ឆ្លើយតបទៅវិញ ដោយបន្ថែមនៅពាក្យចំអកឡកឡើយថា កញ្ញាគឺជាកីឡាការិនី ម្នាក់​ ដែលអាចឈ្នះ ពានរង្វាន់ប្រចាំឆ្នាំ តើFloyd មានអរម្មណ៍យ៉ាងណាទៅ ប្រសិនជាអ្នកទទួលបានជ័យជំនះ នេះ គឺជាមនុស្សស្រី? ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ nextshark