(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ CNN ថាស្ថាន ភាពសុខភាពរបស់លោកស្រី មានភាពល្អប្រើសើរឡើងវិញ មួយថ្ងៃបន្ទាប់ពីមានជំងឺធ្ងន់នៅចំថ្ងៃប្រារព្ធ ខួបនៃការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា នាថ្ងៃអាទិត្យ កន្លងទៅនេះ។ នេះបើយោងតាម ការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃ ទី១៣ ខែកញ្ញា ឆ្នំា២០១៦។

លោកស្រី គ្លីនតុន បានទទួលស្គាល់ពីបញ្ហាសុខភាពរបស់ខ្លួន ដោយគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមាន អារម្មណ៍វិលមុខ និង បាត់បង់ស្មារតីតែមួយភ្លែតប៉ុណ្ណោះ តែនៅពេលនេះសុខភាព របស់ខ្ញុំចាប់ ផ្ដើមល្អប្រសើរឡើងវិញ ហើយខ្ញុំនឹងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅពេលដ៏ខ្លីខាងមុខនេះ»។

ជាមួយគ្នានោះដែរ គូរប្រជែងរបស់លោកស្រី មកពីខាងគណបក្សសាធារណៈរដ្ឋលោក ដូណាល់ ត្រាំភ៍ បានលើកឡើងដែរថា បញ្ហាសុខភាពនេះ នឹងក្លាយជារឿងធំនៅក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត។ សូមជំរាបថា កាលពីថ្ងៃអាទិត្យកន្លងទៅ លោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ដោយសារតែមានការធ្វើទុក្ខខ្លាំង ពីជំងឺរលាកសួត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី