ភ្នំពេញ៖ នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌដូនពេញ បានបើកយុទ្ធនាការ ចុះប្រមូលជនអនាថា និងស្រ្តីរកស៊ីផ្លូវភេទ នៅតាមទីសាធារណៈ និងម្តុំរមនីយដ្ឋានវត្តភ្នំ ដើម្បីរក្សារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការលើកតម្កើន នូវសោភ័ណភាព ទីក្រុងកាន់តែមានភាព ប្រសើរឡើង និងការទាក់ទាញ។

អធិការនគរបាល ខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ កម្លាំងអាជ្ញាធរ និងនគរបាលប៉ុស្តិ៍វត្តភ្នំ បានចុះប្រមូលជនអនាថា និងស្រ្តីរកស៊ីផ្លូវភេទ នៅតាមទីសាធារណៈ ជាពិសេសនៅរមនីយដ្ឋានវត្តភ្នំ បានចំនួន២២នាក់ ក្នុងនោះប្រុស៧នាក់។

លោកអធិការបានបន្តទៀតថា ក្រោយការចុះឃាត់ខ្លួន ពួកគេទាំង ២២នាក់ យកទៅសួរនាំ ដើម្បីត្រៀមបញ្ជូន ទៅមន្ទីរសង្គមកិច្ច មានវិធានការបន្តទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល