ភ្នំពេញ ៖ រយៈពេល ២៤ម៉ោងចុងក្រោយនេះ សង្គម កម្ពុជា មានភាពភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹង ប្រតិបត្តិការបង្រា្កបក្រុមជួយដូរគ្រឿងញៀន ដែលនាំ មកនូវការបាញ់ប្រហារ យ៉ាងកក្រើកនៅក្នុង ទីក្រុងភ្នំពេញ ពោល ជា ប្រតិបត្តិការបង្ក្រាប ករណី ជួញដូរគ្រឿងញៀន ដ៏កក្រើកនិងដ៏សាហាវយ៉ាងខ្លាំង នៅទឹកដីខណ្ឌទួលគោក ស្ថិត នៅផ្ទះ ជនល្មើសមួយកន្លែង តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ រយៈពេលជាច្រើនម៉ោង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

ជាលទ្ធផល មន្រ្តីអាវុធហត្ថម្នាក់ ឈ្មោះ ទៀង ករុណ ជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន នោះបានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមជួញដូរគ្រឿងញៀន បាញ់តបត ចំរូបលោក ខណៈពេល ដែលមេក្លោងគ្រឿងញៀនម្នាក់ ក៏ត្រូវបានមន្រ្តីសមត្ថកិច្ច បាញ់សម្លាប់នៅនឹងកន្លែងដូចគ្នាដែរ ។ អ្វីដែលនឹងស្មានមិនដល់ និងគួរឲ្យរន្ធត់នោះគឺថា ក្រៅពី មន្រ្តីអាវុធហត្ថម្នាក់បានស្លាប់ ដោយសារ តែការបាញ់រះ ក្នុងនោះ មន្រ្តីអាវុធហត្ថ២នាក់ទៀត បានរងរបួសដោយសារតែក្រុមគ្រឿងញៀន បាញ់តែចំអាវក្រោះការពារ (បៀមគ្រាប់ជាប់អាវក្រោះ) និងអ្វីដែលរឹតតែរន្ធត់ និងព្រឺក្បាល តែជា សំណាងល្អនោះគឺថា មន្រ្តីអាវុធហត្ថម្នាក់ កុំអីអាចនឹងរងគ្រោះបាក់ភ្លៅ ដោយសារតែ គ្រាប់កាំ ភ្លើងពីសំណាក់ក្រុមឧក្រិដ្ឋជន តែត្រូវ ទូរស័ព្ទដៃស្មាតហ្វូន iPhone របស់លោក ២ គ្រឿង ដែល បានដាក់នៅក្នុងហោប៉ៅនោះ រងគ្រាប់ជំនួសវិញ ។ ស្មាតហ្វូន iPhone ២ គ្រឿង នោះ (iPhone 6 Plus និងមួយគ្រឿងទៀត ទំនងជា iPhone 4) ត្រូវបានគេ មើលឃើញជាក់ស្តែងឲ្យដឹងថា រងនូវ ការខូចខាតផ្នែកខាងក្រោយ និងខ្ទេចកញ្ចក់អេក្រង់ ផ្នែកខាងមុខ។

គួររំឮកថា ក្រោយប្រតិបត្តិការបង្ក្រាបជាច្រើនម៉ោង ចុងបញ្ចប់ នៅវេលាម៉ោងជិត៦ ល្ងាចថ្ងៃដដែលនេះ កម្លាំងប្រតិបត្តិការ បានបញ្ចប់ទាំងស្រុង ដោយបាញ់ស្លាប់មេក្លោងគ្រឿងញៀនម្នាក់ ចាប់បាន៣នាក់ទៀត (ចាប់មុន២នាក់ និងក្រោយ៣នាក់) សរុប៥នាក់ ដកហូតរថយន្ត២គ្រឿង មួយគ្រឿងម៉ាក Audi ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-0621 និងមានបិទឡូហ្គូនគរបាលជាតិទៀតផង និងមួយគ្រឿងទៀតម៉ាក Lexus RX-300 ម៉ូតូ៤គ្រឿង, ដកហូតអាវុធវែងខ្លី៦ដើម និងថ្នាំញៀនវិញ រកឃើញតែកម្ទេចកម្ទីប៉ុណ្ណោះ ដោយសារក្រុមជនល្មើសបានបោះចូលបន្ទប់ទឹកអស់ហើយ៕

អាន ៖ រន្ធត់ !!! ព័ត៌មានលម្អិតបន្ថែមជុំវិញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏កក្រើក និងសាហាវនៅខណ្ឌទួលគោក, បាញ់ស្លាប់ម្នាក់ ចាប់៥នាក់ ដកហូតរថយន្ត២គ្រឿង, ម៉ូតូ៤គ្រឿង, កាំភ្លើង៦ដើម, មន្រ្តីអាវុធហត្ថម្នាក់ស្លាប់ និង២នាក់រងរបួស

ដោយ ៖ កុសល

រូបភាព ៖ ហ្វ្រេសញូវ/ហ្វេសប៊ុក