CamNews

កូរ៉េខាងជើង ដំណើរការរោងចក្ររ៉េអាក់ទ័រឡើងវិញ ក្នុងគោលដៅផលិតអាវុធប្រល័យលោក

(អាមេរិក)៖ កូរ៉េខាងជើង ជាក់ស្ដែងណាស់ បានដំណើរការរោងចក្ររ៉េអាក់ទ័រក្នុងតំបន់ Yongbyon ចម្ងាយប្រមាន ៩០គីឡូម៉ែត្រពីទីក្រុងព្យុងយ៉ាង ដែលរោងចក្រនេះដំណើរការឡើងវិញ​ដើម្បី​ផលិតអាវុធ​នុយក្លេអ៊ែរ ហើយ​អាច​ឈាន​ទៅ​ផលិត​អាវុធ​បរមាណូ នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី០៧ ខែមិថុនា។

ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) និងក្រុមអ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា តាមរយៈរូបភាពដែលចាប់បានដោយផ្កាយរណប បានបង្ហាញឲ្យឃើញពីដំណើរការឡើងវិញនៃរោងចក្ររ៉េអាក់ទ័រ​​​នៅ​ក្នុង​តំបន់ Yongbyon ដែលមើលទៅ កូរ៉េខាងជើងគឺមានគំនិតមិនល្អអ្វីមួយទៀតហើយ ទើបដំណើរការរោងចក្រនេះ​វិញ។

«រថយន្តធំៗជាច្រើនគ្រឿងបានចេញ-ចូលនៅកន្លែងរោងចក្ររ៉េអាក់ទ័រមួយនេះ ហើយតាមការវិភាគទៅលើ​រថយន្ត​ទាំង​នោះ គេអាចសន្និដ្ឋានបានថា ជារថយន្តដឹកនូវសម្ភារៈផ្សេងៗ ដើម្បីដំណើរការរោងចក្រឡើងវិញ ហើយអ្វីដែលពិសេស​ជានេះទៅទៀតនោះគឺ គេឃើញមានចំហាយទឹកភាយចេញពីរោងចក្រ ដូច្នេះមានន័យថារោងចក្រគឺពិតជាដំណើរការ​ឡើងវិញមែន»។ នេះជាសំដីរបស់ក្រុមអ្នកឃ្លាំមើល UN បានថ្លែងប្រាប់សារព័ត៌មាន Reuters។

គួរបញ្ជាក់ផងដែរថា រោងចក្ររ៉េអាក់ទ័រខាងលើ ត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្អាកដំណើរការតាំងពីឆ្នាំ ២០០៧ ​ដោយ​នៅក្នុងនោះគេមិនដឹងពីមូលហេតុឡើយ ប៉ុន្តែប្រភពមួយចំនួនបានបញ្ជាក់ថា អាចមកពីខ្វះធនធាន​សម្រាប់​​ផ្គត់ផ្គង់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី