តើអ្នកធ្លាប់ស្រមៃថា នឹងមានស្នាមញញឹមដោយធ្មេញសចែងចាំងឬទេ? ខាងក្រោមនេះ គឺជាអ្វី ដែលអ្នកត្រូវអនុវត្តតាម! សូមប្រើប្រភេទផ្លែឈើ ដែលងាយរកបំផុត ដូចជាផ្លែចេក ស្រ្ដូបឺរី ប៉ោម និងក្រូចឆ្មារដើម្បីធ្វើការម៉ាស្សាធ្មេញរបស់អ្នក ហើយអ្នកប្រាកដជាភ្ញាក់ផ្អើលចំពោះលទ្ធផលរបស់វាមិនខាន។ ក្រោយការម៉ាស្សាអ្នកគ្រាន់តែដុសធ្មេញសម្អាត ដោយថ្នាំដុសធ្មេញ ហើយគ្រាន់តែអ្នកអនុវត្ដវិធីនេះពីរ ទៅបីថ្ងៃ អ្នកនឹងកត់សម្គាល់ថា ភាពសចែងចាំង នឹងកើនឡើង។ ផ្លែឈើដ៏ប្រសើរទាំងនេះមិនត្រឹមតែធ្វើឱ្យអ្នកមានស្នាមញញឹមស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្ដែការប្រើប្រាស់វាជាប្រចាំ គឺថែមទាំងផ្ដល់ប្រសិទ្ធភាពការពារ និងលើកកម្ពស់សុខភាពធ្មេញរបស់អ្នកទៀតផង។

១. ផ្លែចេក៖ សំបកចេក អាចធ្វើឱ្យធ្មេញរបស់អ្នកសជាងមុន។ សូមប្រើប្រាស់សំបកចេកផ្នែកខាងក្នុង ដើម្បីម៉ាស្សាធ្មេញ និងអញ្ចាញរបស់អ្នក។ នៅពេលម៉ាស្សា ដំណើរការនៃការម៉ាស្សា គឺត្រូវប្រើរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ឥឡូវសូមដុសធ្មេញរបស់អ្នក ជាមួយថ្នាំដុសធ្មេញឱ្យបានទៀងទាត់ ហើយក្រោយពេលប៉ុន្មានថ្ងៃអ្នកនឹងកត់សម្គាល់នូវភាពខុសប្លែកមិនខាន។

២. ស្រ្ដូបឺរី៖ ផ្លែឈើនេះ គឺជាអាហារមួយប្រភេទ ដែលត្រូវបានមនុស្សចាត់ទុកថា ជាមិត្ដដ៏ល្អចំពោះធ្មេញរបស់មនុស្សអស់រយៈពេលយូរលង់ណាស់មកហើយ។ ផ្លែស្រ្ដូបឺរី មានផ្ទុកអាស៊ីដពីផ្លែឈើ ដែលមានប្រសិទ្ធភាពជួយការពារស្នាមប្រឡាក់ធ្មេញផ្នែកខាងក្នុងពីអាហារ និងភេសជ្ជៈផ្សេងៗ។

៣. ផ្លែប៉ោម៖ យោងតាមចាស់ៗបានឱ្យដឹងថា ផ្លែប៉ោមគឺជាច្រាសដុសធ្មេញធម្មជាតិមួយប្រភេទ។ តាមពិតការអះអាងនេះ ពិតជាត្រឹមត្រូវ។ នៅពេលទំពារផ្លែប៉ោម ផ្នែកតូចៗរបស់វាបានច្រៀតចូលទៅក្នុងចន្លោះធ្មេញ ហើយក្រពេញនឹងបង្កើតនូវទម្រង់ថ្មីមួយនៃទឹកមាត់ដើម្បីសម្អាតធ្មេញរបស់អ្នកពីបាក់តេរី និងរារាំងនូវជាតិអាស៊ីដ ដោយផ្ដល់ប្រសិទ្ធភាពការពារធ្មេញរបស់អ្នកពីការពុកធ្មេញ។

៤. ក្រូចឆ្មារ៖ ទឹកដែលបានមកពីផ្លែឈើជូរ ជាពិសេសគឺទឹកដែលបានមកពីក្រូចឆ្មារ មានផ្ទុកនូវអង់ស៊ីមនៅក្នុងវា ដែលសម្លាប់នូវបាក់តេរី ដែលបាក់តេរីទាំងនោះធ្វើឱ្យមាត់មានក្លិនមិនល្អ។ ម្យ៉ាងទៀត ទឹកក្រូចឆ្មារអាចកម្ចាត់ចោលនូវស្នាមប្រឡាក់ ដែលកពូននៅលើធ្មេញពីអាហារ និងភេសជ្ជៈផ្សេងៗ។ ផ្លែឈើជូរក៏មានប្រសិទ្ធភាពក្នុងការផលិតចេញនូវទឹកមាត់ ដែលជម្រះចោលកាកសំណល់នៃអាហារ ដែលអាចកពូននៅត្រង់ចន្លោះធ្មេញ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ livestrong