បណ្ដាញសង្គម Twitter បានលុបចោលគណនីចំនួន ៩៣៦ គណនី ដែលខ្លួនអះអាងថា គណនីទាំងនោះត្រូវបានប្រជាជនចិនប្រើដើម្បីសាបព្រោះភាពមិនចុះសម្រុងគ្នាផ្នែកនយោបាយ ក្នុងទីក្រុងហុងកុង ។

បណ្ដាញសង្គមមួយនេះ បានឱ្យដឹងថា គណនីទាំងឡាយ បានផ្ដើមបង្កើត នៅចិនដីគោក និងជាផ្នែកមួយនៃការខិតខំប្រឹងប្រែង និងសម្របសម្រួលក្នុងការធ្វើឱ្យអន្ដរាយដល់ធម្មានុរូប និងជំហរនយោបាយនៃចលនាតវ៉ា ។ ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានលុបចោល Pages ចំនួន ៧ Group ចំនួន ៣ និងគណនី Facebook ចំនួន ៥ ។

ប្រធានគោលនយោបាយសន្ដិសុខបណ្ដាញអ៊ីនធឺណិតនៃក្រុមហ៊ុន Facebook លោក Nathaniel Gleicher និយាយថា៖ “អ្នកប្រើប្រាស់ទាំងអស់នោះ តែងបង្ហោះអំពីព័ត៌មាននយោបាយក្នុងស្រុក និងបញ្ហាទាំងឡាយ ព្រមទាំងប្រធានបទនានាដូចជា ការតវ៉ាកំពុងប្រព្រឹត្ដទៅ ក្នុងក្រុងហុងកុង។ បើទោះជាមនុស្ស ដែលនៅពីក្រោយទង្វើនេះ ខិតខំបិទបាំងអត្តសញ្ញាណរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ការស៊ើបអង្កេតរបស់យើង នៅតែរកឃើញនូវតំណភ្ជាប់(Links) ភ្ជាប់ទៅបុគ្គលនោះ ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិនជាដដែល” ។

បណ្ដាញសង្គម Twitter បាននិយាយថា ក្រៅពីគណនីជាក់លាក់ចំនួន ៩៣៦ នេះ នៅមានគណនីច្រើនរហូត ២០០,០០០ ទៀត ដែលបង្កើតឡើងដើម្បីបរិយាយព័ត៌មានមិនពិត ក៏ត្រូវបានផ្អាកការប្រើប្រាស់ផងដែរ” ។

ក្រុមហ៊ុន Twitter បាននិយាយនៅក្នុងរបាយការណ៍មួយថា៖ “យើងមានភស្ដុតាងអាចជឿទុកចិត្ដបាន ក្នុងការអះអាងថា នេះគឺជាប្រតិបត្ដិការមួយ ដើម្បីគាំទ្ររដ្ឋចិន ។ ពិសេសជាងនេះទៅទៀត យើងបានរកឃើញគណនីជាច្រើន ដែលកំពុងប្រព្រឹត្ដ នៅក្នុងអាកប្បកិរិយាមួយ ដើម្បីបរិយាយសារ ដែលពាក់ព័ន្ធនឹងការតវ៉ា នៅទីក្រុងហុងកុង” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC