ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១១៩២ នាក់ ត្រូវបាននាំខ្លួនទៅសម្រាក នៅឯមន្ទីរពេទ្យ ក្នុងស្រុកប្រទេស ជប៉ុន ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ភាគច្រើន រងគ្រោះ ដោយសារតែរលកកំដៅ កើនឡើងកម្តៅខ្លាំង នេះបើយោងតាមរបាយការណ៍ TASS ចេញផ្សាយ អំឡុងថ្ងៃអាទិត្យម្សិលមិញ នេះ ។

ប្រភពដដែល បន្តអោយដឹងថា ជប៉ុន ចាប់តាំងពីមានការវាយប្រហារ ដោយសារតែ រលកកំដៅក្តៅ ខ្លាំង ពីសប្តាហ៍មុន មនុស្ស ១៤ នាក់ បាន ស្លាប់ បាត់បង់ជីវិត ក្នុងនោះ ច្រើនជាង ៦០០០ នាក់ ផ្សេងទៀត ត្រូវសម្រាក នៅ ក្នុង មន្ទីរពេទ្យ ច្រើន ជាង ៥០% នៃក្រុមមនុស្ស រងគ្រោះ គឺមានវ័យ លើសពី ៦៥ ឆ្នាំ ។ លក្ខខ័ណ្ឌអាកាសធាតុ នៃរលកកំដៅក្តៅខ្លាំង សីតុណ្ហភាព កើនកំដៅ ដល់ទៅ ៣៩ អង្សា នោះ ទំនងជានឹងកើនឡើង កម្រិតសីតុណ្ហភាព បន្ថែម ទៀត នៅពេលខាងមុខ នេះបើ យោងតាម ភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយ និង អគ្គីភ័យ ប្រទេស ជប៉ុន ( Fire and Disaster Management Agency ) ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ