ថៃ ៖ ថ្មីៗនេះនាង Kimberly បានធ្វើការចែករំលែក Quotes នៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដោយសរសេរថា "អភ័យទោស, អភ័យទោស និងអភ័យទោស" ហើយ Quotes ទាំងបីនេះត្រូវបានគេមានជំនឿនៅឯស្រុកថៃថា ជារឿងនៅក្នុងជីវីតដែលពួកយើងមិនអាចទទួលមនុស្សនោះត្រលប់ចូលក្នុងជីវីតបានទេ ។

នៅពេលដែលពាក្យទាំងបីនោះត្រូវបានបង្ហោះនៅលើអិនធឺណិតហើយ ស្រាប់តែធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភខ្លាំងហើយគិតថា នាង Kimberly និងលោក Mark prin កំពុងតែចម្រូងចម្រាសគ្នាក្នុងរឿងស្នេហា ។ ក្រោយមកក៏មានព័ត៌មានចុះព្រោងព្រាតថា តារាថៃមួយគូនេះបានបែកបាក់គ្នា តែត្រូវតារាសម្តែងវ័យ ២៧ ឆ្នាំ ធ្វើការបដិសេធចំពោះរឿងនេះ ។

ក្នុងនោះផងដែរ Mark Prin បានចូលរួមព្រឹត្តិការណ៍មួយ ហើយថ្លែងថា លោកនិងមិត្តស្រីនៅតែស្រលាញ់គ្នាដូចដើម។ ចំនែកឯរឿង Quotes នោះគឺជាបញ្ហាផ្ទាល់ខ្លួនរបស់នាងទេ ហើយលោកក៏បានដឹងថា បញ្ហានោះគឺជាអ្វីដែរ ប៉ុន្តែមិនទាក់ទងនឹងស្នេហារបស់អ្នកទាំងពីរនោះទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook