កណ្តាល ៖ បុរសម្នាក់ ត្រូបានសមត្ថកិច្ច ចាប់ខ្លួន កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពីម្តាយ នារីរងគ្រោះ ប្តឹង រឿងចាប់រំលោភកូន គាត់ចំនួន២ដង នៅចំណុចសាលា បឋមសិក្សាក្បាលជ្រោយ ស្ថិតក្នុងភូមិ ក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្ត ។

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះឈ្មោះ ស អ អ អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ទីលំ នៅភូមិ ឃុំខាងលើ។ ដោយឡែកជនសង្សយ័ ឈ្មោះ ថា ប៊ុនថន (ហៅ ដាវ )អាយុ២៥ឆ្នាំ ភេទប្រុស មុនរបរ កម្មករ រែងថ្ម ទីលំនៅភូមិ បឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្សយ័ជាកម្មកររែងថ្ម (ឯកជន) ធ្វើផ្លូវជាតិលេខ១១០ មាន ទីតាំងនៅសាលាឃុំឈើខ្មៅចាស់ ស្ថិតក្នុងភូមិឃុំខាងលើ ហើយជនសង្ស័យឧស្សាហ៍ទៅផឹកកាហ្វេ នៅផ្ទះជនរង គ្រោះលក់ ព្រមទាំង បាននិយាយទូរសព្ទ័ទាក់ទងគ្នា លេងសើចញឹកញាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា សង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវះ បានសំរេចចំនួន ០១ដង ហើយកាល ពីថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០១៥ លុះ ដល់វេលាម៉ោង២២'ថ្ងៃទី ១៧ខែកក្កដា ជនសង្ស័យបានលួងលោមជនរងគ្រោះ អោយទៅអង្គុយលេង នៅលើសាលារៀន ហើយក៏បានចាប់ជនរងគ្រោះរំលោភបានម្តងទៀត។

ពេលនោះម្តាយជនរងគ្រោះមានការសង្ស័យ ចំពោះកូនស្រី របស់គាត់មិនព្រមចុះមកជួយលក់កាហ្វេ គាត់ក៏បានហៅធ្វើការសួរនាំទើបដឹងថា ឈ្មោះ ប៊ុនថន បានចាប់រំលោភកូនស្រីគាត់ ទើបម្តាយជនរង គ្រោះបាន មកប្តឹង ប៉ុស្តិរដ្ឋបាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បច្ចប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល