(អាមេរិក)៖ Angelina Jolie បានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីអតីតស្វាមីរបស់នាង ដាក់ពាក្យបណ្តឹងស្នើសុំទៅតុលាការជាថ្មី ពាក់ព័ន្ធនឹងការមើលថែកូនៗទាំង៦ ហាក់ដូចចោទនាងថា កំពុងឃុំឃាំងកូនដោយការបិទសេរីភាព មិនឲ្យទៅណាឆ្ងាយពីខ្លួន។

ពាក្យបណ្តឹងបានចូលទៅតុលាការជាន់ខ្ពស់ LA កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដោយមេធាវីតំណាង Brad Pitt ដោយបញ្ជាក់ថា អតីតភរិយាកំពុងប្រើសិទ្ធិរំលោភភាពឯកជនរបស់កូន និងធ្វើឲ្យពួកគេមានសម្ពាធផ្លូវចិត្ត។

យើងមិនដឹងថា នឹងមានអ្វីកើតឡើងបន្តទៀត រវាងសង្គ្រាមដណ្តើមកូនរបស់អតីតគូស្នេហ៍ ដែលធ្លាប់តែផ្អែមល្ហែមនេះទេ ព្រោះ Angelina និង Pitt ធ្លាប់បាននិយាយរឿងនេះម្តងរួចហើយ នៅតុលាការ និងបានព្រមព្រៀងគ្នាទៀតផង ជាហេតុធ្វើឲ្យមហាជនក៏មានការភ្ញាក់ផ្អើលដែរ ។

អ្នកខ្លះគិតថា ការស្នើសុំជាថ្មីរបស់តារាហូលីវូតប្រុសរូបនេះ មិនស្របច្បាប់ទេ ព្រោះជាករណីដដែល ប៉ុន្តែមនុស្សមួយចំនួនយល់ថា Pitt កំពុងរើកកាយរឿងចាស់ឡើងវិញ ព្រោះតែអតីតភរិយាមិនអនុញ្ញាតឲ្យរូបគាត់ បានជួបមុខកូនសូម្បីតែម្តងបន្ទាប់ពីបែកគ្នាច្រើនខែមកហើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង