ការរួមភេទនៅកន្លែងដដែល អាចធ្វើឲ្យប្តីប្រពន្ធ ហាក់ដូចធុនទ្រាន់ និងមិនសូវមានអាម្មរណ៍ពុះកញ្ជ្រោល ចង់រួមភេទនោះទេ។ តែប្រសិនបើគូស្វាមីភរិយា សាកល្បងផ្លាស់ប្តូរ ពីពេលវាលាដដែលៗ កន្លែងដដែលៗ ក្រៅពីបន្ទប់គេង ទៅកន្លែងថ្មីផ្សេងៗ អាចនឹងជួយឲ្យពួកគេ ទទួលបានរសជាតិថ្មី និងងាយឈានដល់ចំណុកកំពូល។ ខាងក្រោមនេះ ជាកន្លែងមួយចំនួន ក្រៅពីគ្រែដេក ដែលអាចជួយលោកអ្នក គេចផុតពីភាពដដែលៗ៖

១- បន្ទប់ទឹក៖ ជាកន្លែងដែលពេញនិយមមួយរបស់ដៃគូរួមភេទ។ ប្រសិនបើអ្នកមិនធ្លាប់រួមភេទ ពេលងូតទឹករួមគ្នា អ្នកប្រាកដជាមិនដឹងថា ខ្លួនឯងបាត់បង់ នូវកន្លែងដ៏ស្រើបស្រាលនោះទេ។ ទឹក និងសាប៊ូ អាចធ្វើឱ្យរាងកាយ អាក្រាតរបស់អ្នកទាំងពីរ មានភាពរអិល ហើយអាចផ្ដល់ពេលវេលារួមភេទ ដ៏ប្រសើរ និងសិចស៊ីបំផុត។ ចូរដុសក្អែលឱ្យគ្នាម្ដងម្នាក់ ហើយអ្នកទាំងពីរនឹងទទួលបាន ការភ្ញោចអារម្មណ៍ដ៏ប្រសើរមិនខាន។

ប្រសិនបើការឈរួមភេទ នៅក្នុងបន្ទប់ទឹក វាជាការពិបាកសម្រាប់អ្នក។ អាងងូតទឹកគឺជាជម្រើសដ៏ប្រសើរ។ អ្នកទាំង២ នឹងទទួលបានអត្ថប្រយោជន៍ នៃទឹកក្ដៅឧណ្ហៗ និងពពុះសាប៊ូ ហើយក្នុងពេលជាមួយគ្នានោះ អ្នកមិនចាំបាច់បារម្ភខ្លាចរអិល ឬដួលនោះទេ។

២- ផ្ទះបាយ៖ ជាទីកន្លែងធ្លាប់តែចំអិនម្ហូប និងទទួលទានអាហារ ប្រសិនបើប្តូរមកកន្លែងរួមភេទវិញ អាចនឹងផ្តល់រសជាតិ មិនចាញ់រសជាតិអាហារទេ។ អាហារ និងការរួមភេទ គឺជាតម្រូវការចាំបាច់ សម្រាប់មនុស្សដ៏សាមញ្ញ និងផ្ដល់ភាពត្រេកត្រអាល ប្រកបដោយកាមគុណ ដល់ចិត្ដរាងកាយរបស់មនុស្សយើង។ ហេតុអ្វី ក៏អ្នកមិនសាកល្បងរួមភេទ នៅកន្លែងដែលអ្នកតែងតែអង្គុយ ទទួលទានអាហារដ៏ឆ្ងាញ់ពិសារទៅ?

៣- រួមភេទលើម៉ាស៊ីនបោកគក់៖ រំញ័រនៃម៉ាស៊ីនបោកខោអាវ អាចមានឥទ្ធិពល ដ៏ប្រសើរចំពោះនាង ដែលវាជាកន្លែងហាក់ដូចជាចម្លែកបន្ដិច ប៉ុន្ដែវាជាកន្លែងស្អាត។ ហេតុដូច្នេះ ចូរដាក់ខោអាវឱ្យច្រើន ទៅក្នុងម៉ាស៊ីនបោកគក់ រួចបើកវាឱ្យដំណើរការ បន្ទាប់មកសាកល្បងរួមភេទនៅលើនោះ។

៤- សាឡុង៖ ជួនកាលការមើលទូរទស្សន៍ អាចជាប្រការមួយគួរឱ្យធុញទ្រាន់ ជាពិសេសនៅពេលគ្មានកម្មវិធីអ្វីពិសេស។ ហេតុអ្វីក៏អ្នកមិនសម្រាត ខោអាវរបស់អ្នកបន្ដិចម្ដងៗ ហើយធ្វើឱ្យស្វាមីរបស់អ្នកភ្ញាក់ផ្អើល ដោយចាប់ឱបក្រសោបគាត់ នៅលើសាឡុងទៅ? វាមានអត្ថប្រយោជន៍បន្ថែម នៃអារម្មណ៍គ្រោះថ្នាក់បន្ដិចបន្ដួច ជាពិសេសគឺខ្លាចមានមនុស្ស រុញទ្វារខាងមុខឱ្យចំហ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង