(ភ្នំពេញ)៖ ដោយសារតែទ្រាំ និងពាក្យមាក់ងាយឈឺចាប់ លែងបាន ធ្វើឲ្យតារាពហុជំនាញ លោក ដួង សុខគា បញ្ចេញកំហឹងផ្ញើសារជះទៅលើ មនុស្សមួយចំនួន ដែលបានមើលងាយរូបលោក ព្រមទាំងបោះសំដីថា កម្មវិធី ផ្ទះលោកតា និងកម្មវិធី សំណើចតាមភូមិ លែងមានរូបលោកធ្វើជា ពិធីករទៀតហើយ ពោលទុកឲ្យអ្នកដែលមានសមត្ថភាព ពូកែជាងលោកធ្វើចុះ។

ពិធីករល្បីឈ្មោះ ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN លោក ដួង សុខគា ថ្មីៗនេះ បានបញ្ចេញសារគួឲ្យភ្ញាកផ្អើល ខណៈដែលលេចឮដំណឹងថា ត្រូវបានចាកចេញពីកម្មវិធី «ផ្ទះលោកតា»និង«សំណើចតាមភូមិ» របស់ទូរទស្សន៍ CTN ដោយត្រូវបានគេសន្និដ្ឋានថា អាចមានជម្លោះផ្ទៃក្នុងកើតឡើង។

បើផ្អែកតាមការសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ពិធីករប្រុសសម្បូរវោហាស័ព្ទ លោក ដួង សុខគា បានលើកឡើងថា «ខឹងណាស់គេមើលងាយ! មនុស្សដែលខ្ញុំធ្លាប់អប់រំ បែរជាមកមើលងាយខ្ញុំ ហើយមើលងាយទាំងពិធីហោមរោង សំពះគ្រូទៅទៀត ។ យើងអស់និស្ស័យនឹងគ្នាត្រឹមហ្នឹងហើយ ប្អូន! ពីថ្ងៃនេះទៅកម្មវិធី ផ្ទះលោកតា និង កម្មវិធី សំណើចតាមភូមិ លែងមានខ្ញុំហើយ! នៅសល់តែស្តុកចាស់ ប៉ុណ្ណឹង! ទុកឲ្យជើងខ្លាំងគេធ្វើចុះ!»។

ទន្ទឹមគ្នានឹងការបង្ហោះយ៉ាងដូច្នេះ លោក ដួង សុខគា ក៏បានបញ្ជាក់បន្ថែម នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ឆ្លើយតបនឹងការជជីកសួរនាំពីមហាជនទៀតថា «ចង់បានយកចុះ ខ្ញុំឲ្យហើយ !»។

ការទម្លាយកំហឹងគួរឲ្យភ្ញាក់ផ្អើល ពុំធ្លាប់មាននេះ ត្រូវបានគេសន្និដ្ឋានបានយ៉ាងច្បាស់ថា លោក ដួង សុខគា កំពុងតែមានកំហឹងជាមួយនឹង ក្រុមការងារណាម្នាក់ ក្នុងកម្មវិធីទាំងពីរខាងលើ ខណៈដែលកម្មវិធីទាំងអស់នេះ មានពិធីករ និងពិធីការិនី ដូចជា កញ្ញា ថន លក្ខិណា, កញ្ញា កែវ នីសា, លោក ប៊ីអាយជី,កញ្ញា លីឡា និងរូបលោកផ្ទាល់។ ប៉ុន្តែការបញ្ចេញកំហឹងនេះ លោក ដួង សុខគា មិនបានសំដៅចំឈ្មោះ ដល់សមាជិករួមក្រុម ណាម្នាក់ឡើយ។

យ៉ាងណាមិញ Khmertalking នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានព្យាយាមទំនាក់ទំនង ដើម្បីសុំការសួរនាំបន្ថែម ពីពិធីករលោក ដួង សុខគា ប៉ុន្តែលេខទូរស័ព្ទ ដែលលោកធ្លាប់ប្រើមិនអាចភ្ជាប់ ទំនាក់ទំនងបានទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង