កាលពីថ្ងៃទី 26ខែមិថុនាកន្លងមក ប្រជាជននៅទីក្រុង ChanChun ខេត្តJilin ភាគខាង
ឦសានប្រទេសចិនមានឱកាសបានមើលដោយផ្ទាល់នូវព្រះអាទិត្យបាំងឆ័ត្រដ៏ចម្លែក។
នេះគឺជាបាតុភូតធម្មជាតិមួយ ដែលកម្រកើតឡើងណាស់។
ជាការពិតណាស់ បាតុភូតនេះគឺកើតឡើងដោយសារការឆ្លុះត្រលប់ពន្លឺ ដូចនឹងបាតុភូត
ឥន្ទធនូអញ្ចឹង។ នៅពេលពន្លឺរបស់ព្រះអាទិត្យឆ្លងកាត់តំបន់ខ្យល់អាកាស ទៅជួបនឹង
ចំហាយទឹក ពន្លឺនោះក៏បានកើតឡើងនៅជុំវិញព្រះអាទិត្យ។ ព្រះអាទិត្យបាំងឆ័ត្រនេះបានកើតឡើងនៅក្នុងតំបន់បរិយាកាសនៅជុំវិញព្រះអាទិត្យ ដែលមិនមែនត្រូវបាន
បង្កើតឡើងដោយព្រះអាទិត្យនោះទេ។
កាលពីខែមេសាកន្លងមក ប្រជាជននៅទីក្រុង Anchun នៅភាគខាងនីរតីខេត្ត Kuei-chou
ក៏ធ្លាប់បានឃើញបាតុភូតដ៏ចម្លែកនេះដែរ។
បាតុភូតនេះមិនមានជះឥទ្ធិពលអីដល់ដំណាំដាំដុះ ហើយក៏មិនមែនជាសញ្ញាព្រមាននៃ
មហន្តរាយធម្មជាតិនោះទេ។
ប្រភព៖ CFP
ដោយ៖ មិនា ។