កណ្តាលៈ សពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ អណ្តែតទឹក នៅចំណុច ទន្លេបាសាក់ ក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១០ និង៣០នាទី។

សពបុរសខាងលើមិនត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ ដោយដឹងថា ភេទប្រុស អាយុប្រហែល២០ឆ្នាំ
ពាក់អាវក្រណាត់ ដៃវែង ពណ៌ខ្មៅ ស្លៀកខោលីអូ ពណ៌ខ្មៅក្រហម សប្បុរខ្មៅស្រអែម សក់ស្លូត កំពស់១.៦០ម៉ែត្រ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១០និង៣០នាទី មានប្រជាជន ប្រទះ ឃើញសាកសពអណ្ដែតទឹក ហើយក៍រាយការណ៍ ប្រាប់សមត្ថកិច្ច ប៉ុស្តិសិត្បូ ហើយកម្លាំងជំនាញ បច្ចេកទេស ស្រុកស្អាង បានពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីទេ រួចក៍បានប្រគល់ជូន ក្រុមប្រឹក្សាឃុំសិត្បូ ចាត់ចែង បញ្ចុះសពរង់ចាំក្រុមគ្រួសារមករក៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល