ព័ត៌មានអន្តរជាតិ ៖ កាលពីវេលាល្ងាច ម៉ោង ៦ ម្សិលមិញនេះ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន ស៊ិន ហួរបានចេញផ្សាយ អត្ថបទអោយដឹងថា បុរសពីរនាក់ ដែលបានប្រើប្រាស់ លិខិតឆ្លងដែន ខុស ច្បាប់ (លួចពីគេ) ឡើងជិះលើយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លូននោះ ពួកគេទាំងពីរនាក់ មិន មែនជាសមាជិក ក្រុមភារវកម្មនោះទេ ។

គួរបញ្ជាក់ផងដែរថា សារព័ត៌មាន អាចសរបញ្ជាក់យ៉ាងដូច្នេះបាន ក្រោយពីបានដកស្រង់ សម្តី មន្រ្តីផ្លូវការ របស់ប្រទេស ម៉ាឡេស៊ី ដែលបានធ្វើសន្និសិទ កាសែត សារព័ត៌មាន កាលពីរសៀល ថ្ងៃអង្គារ ម្សិលមិញនេះ នៅឯក្រុង Sepang អោយដឹងថា បុរសម្នាក់ ដែលស្ថិតនៅក្នុងចំណោម បុរសពីរនាក់ខាងលើ ដែលបានប្រើប្រាស់ លិខិតឆ្លងដែនខុសច្បាប់ ពោលពីគេនោះ ជាជនជាតិ អឺរ៉ង់ បន្ទាប់ពីមានការសិក្សាស្រាវជ្រាវ ទៅលើពួកគេ រកអោយឃើញថា ពួកគេ មិនមែនជាសមា ជិកក្រុមភារវកម្មនោះទេ ។

គួររំឭកផងដែរថា យន្តហោះម៉ាឡេស៊ី Boeung 777 ជើងហោះហើរលេខ MH370 បានបាត់ខ្លួន ចាប់តាំងពីវេលាទាបភ្លឺ ថ្ងៃសៅរ៍មកម្ល៉េះ ពោលបានបាត់ខ្លួន ក្រោយពីបាត់ការទាក់ទង ពីប្រព័ន្ធរ៉ា ដា ស្របពេលដែលវា កំពុងតែហោះហើរ នៅលើដែនអាកាស អាធិបតេយ្យភាព ប្រទេសវៀត ណាម រហូតមកទល់នឹងបច្ចុប្បន្នភាពនេះ បើទោះជា មានការខិតខំស្រាវជ្រាវ រកតម្រុយយ៉ាងណា ក៏ដោយចុះ ក៏ពុំទាន់មានលទ្ធផល នៅឡើយនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ