ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានបញ្ជាក់អោយដឹងថា
យុវវ័យជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីលេង
ហ្គេមអនឡាញដល់ពេញនិយម Diablo 3 ដល់ទៅ ៤០ ម៉ោងជាប់ៗគ្នាឯណោះ។

គួរបញ្ជាក់ផងដែរ យុវវ័យរូបនោះ មានឈ្មោះហៅក្រៅថា Chuang វ័យ ១៨ ឆ្នាំ បានអង្គុយ
លេងហ្គេមអនឡាញស្ទើរតែពីរថ្ងៃពេញ ដោយមិនបានទទួលទានទឹកឬក៏អាហារអ្វីនោះទេ
នៅឯ Internet cafe មួយកន្លែងភាគខាងត្បូងប្រទេសតៃវ៉ាន់។

លុះក្រោយមកមិនបានប៉ុន្មានផង មន្រ្តីជំនាញបានប្រកាសអោយដឹងថា គេបានស្លាប់បាត់
បង់ជីវិតបាត់ទៅហើយ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់ពីបញ្ជូនមកទីនេះ ដើម្បី
ធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីបានដើរដួលសន្លប់នៅឯ Internet cafe ខណៈពេលដែល
លេងហ្គេមមិនខ្វល់បាយទឹកស្ទើរតែពីរថ្ងៃពេញ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening