ក្រុមហ៊ុន Network NTT DoCoMo របស់ជប៉ុនទើបតែបង្ហាញជាផ្លូវការនូវស្មាតហ្វូន Samsung
Galaxy S III Alpha (កូដ SC-03E) ជាមួយ CPU Quad Core Exynos 4412 ល្បឿន 1,6GHz
RAM 2GB។ រូបសណ្ខាននេះគឺដូចទៅនឹង Galaxy Note II ហើយខ្លាំងជាងបន្តិចបើប្រៀបជា
មួយ Galaxy S III Version អន្តរជាតិព្រោះ CPU របស់ S III មានល្បឿនតែ 1,4GHz, ចំណេក
RAM វិញក៏មានទំហំតែ 1GB ប៉ុណ្ណោះ។

Samsung Galaxy S III Alpha

ក្នុងពេលដែលអ្នកប្រើប្រាស់ S III កំពុងរង់ចាំធ្វើអាប់ហ្រ្គេដឡើង Android 4.1 Jelly Bean, S III
Alpha ត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.1 នេះ។ រូបសណ្ឋានលំអិត
ផ្សេងៗទៀតរបស់ S III Alpha គឺដូចទៅនឹង S III  ដូចជាអេក្រង់ Super AMOLED 4,8" កំរិតពន្លឺ
720p, កាមេរ៉ាក្រោយ 8MP, កាមេរ៉ាមុខ 1,9MP, អាចភ្ជាប់ NFC, ថ្ម 2100mAh, ទន្ទឹមនឹងនោះ
មាន Support បន្ថែមនូវប៉ុស្តិ៍ទូរទស្សន៍មួយគឺ 1Seg TV របស់ជប៉ុនផងដែរ។ ស្មាតហ្វូននេះនឹង
ដាក់លក់នៅខែធ្នូ មានពីរពណ៌ឲ្យជ្រើសរើស គឺពណ៌ខ្មៅ និងប្រផេះ៕

ដោយ៖ សិលា
ប្រភព៖ TTE