ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងថា ថ្ងៃច័ន្ទ ម្សិលមិញនេះ ក្រុម ការងារមុជទឹកប្រ ទេសឥណ្ឌូនេស៊ី បានរកឃើញសាកសព ជនរងគ្រោះ ពីការធ្លាក់យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ AirAsia ៦ នាក់ផ្សេងទៀត ខណៈតួរលេខ សាកសពដែលបានរកឃើញ បាន កើនឡើងដល់ ៨៤ នាក់ ចាប់តាំងពីមានករណីធ្លាក់យន្តហោះមួយគ្រឿងនេះ កាលពីចុងខែធ្នូ មកម្ល៉េះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សាកសពអ្នកដំណើរ ពីរ នាក់ ត្រូវ បាន គេប្រទះឃើញ និង ស្រង់ចេញពីតួយន្តហោះធ្លាក់ ខណៈ សាកសព អ្នកដំណើរ ៤ នាក់ផ្សេងទៀត ត្រូវបានគេស្រង់ចេញពី បាតសមុទ្រ ត្រង់បរិវេណ តួយន្តហោះធ្លាក់ នៅលាយឡំជាមួយនឹងបំណែកកំទេចកំទី ។

យ៉ាងណាមិញ ប្រភពដដែលបន្តអោយដឹងថា កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះក៏មានករណី រកឃើញសាកសពជាបន្តបន្ទាប់ដូចគ្នាដែរ ពីសំណាក់ ភ្នាក់ងារស្រាវជ្រាវ និងជួយសង្គ្រោះថ្នាក់ជាតិ ប្រ ទេសឥណ្ឌូនេស៊ី ក្រោយពីចាប់ផ្តើមប្រតិបត្តិការរុករកឡើងវិញ បន្ទាប់ពី ផ្អាកបណ្តោះអាសន្នរយៈពេល ២ថ្ងៃ មូលហេតុ គឺដោយសារ លក្ខខ័ណ្ឌទឹកបាតសមុទ្រមិនអំណោយផល ។

បេសកម្មស្រាវជ្រាវ បានចាប់ផ្តើមជាថ្មី ដើម្បីស្វែងរក ជនរងគ្រោះ ជាអ្នកធ្វើដំណើរស្លាប់ក្នុងករណីធ្លាក់ យន្តហោះ ៧៨ នាក់ផ្សេងៗទៀត ដែលពុំទាន់បានរកឃើញនៅឡើយទេ ក្រោយពី យន្តហោះក្រុមហ៊ុន អាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 ធ្លាក់ ដោយសារតែលក្ខខ័ណ្ឌ អាកាសធាតុ ជំនួបខ្យល់ ព្យុះ អំឡុងហោះ ធ្វើដំណើរពីឥណ្ឌូនេស៊ី ឆ្ពោះទៅ សឹង្ហបុរី ។

លោក S.B. Supriyadi មន្រ្តី មកភ្នាក់ងារស្រាវជ្រាវ និងជួយសង្គ្រោះថ្នាក់ជាតិ ឥណ្ឌូនេស៊ី ទទួលបន្ទុក ខាងសម្របសម្រួលប្រតិបត្តិការនោះអោយដឹងថា ក្រុមការងារ មុជទឹក នឹង បន្តរុករក សាកសពអ្នកដំ ណើរធ្លាក់យន្តហោះ បន្ថែមទៀត នៅថ្ងៃស្អែក ។ គួរបញ្ជាក់ថា កងកម្លាំងយោធា ឥណ្ឌូនេស៊ី បេក្ខភាព ផ្តល់នូវធនធានមនុស្ស ក៏ដូចជា ឧបករណ៍រូបវ័នមួយចំនួន ដល់ការស្រាវជ្រាវ និង រុករក នោះ បានដក ខ្លួនពីប្រតិបត្តិការខាងលើ កាលពីសប្តាហ៍មុន ៕

- អាន ៖ ចៅក្រម បារាំង បើកការស៊ើបអង្កេត ធ្លាក់យន្តហោះ AirAsia អាចជាករណី គ្រោងទុកមុន មនុស្សឃាត ឬយ៉ាងណា ?

- អាន ៖ បែកធ្លាយ វិនាទី ធ្លាក់យន្តហោះ AirAsia កាពីទែន ពុំបានកាន់ដៃចង្កូតនោះទេ តើអ្នកណា ជាអ្នកបញ្ជាយន្តហោះ?

អាន ៖ ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

- អាន ៖ រកឃើញ សពអ្នកដំណើរ ធ្លាក់យន្តហោះ ១៦ នាក់ទៀត ខណៈ សាកសព ១០ នាក់ កំពុងបញ្ជូន មកកាន់ដីគោក មានប្រជុំរូបភាព

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន