CamNews

នគរបាល ខណ្ឌមានជ័យម្នាក់ ស្រវឹងស្រា ទាស់ពាក្យសម្តី ជាមួយនគរបាល ប៉ុស្តិ៍ចតុមុខ និងជេរប្រមាថ អ្នកកាសែត

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារនគរបាលម្នាក់ ដែលគេស្គាល់ថា បម្រើការងារនៅក្នុងខណ្ឌ មានជ័យស្រវឹងស្រា បានជិះម៉ូតូមួយគ្រឿង ឌុបប្រពន្ធរបស់ខ្លួន មកឈប់ត្រង់ចំណុចជិតផ្សារឡាក់គី តាមបណ្តោយផ្លូវ ព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានបង្កទំនាស់ដោយស្រែកឡូឡា ជេរប្រមាថដល់ក្រុមសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចតុមុខ នឹងក្រុមអ្នកកាសែត បណ្តាលឲ្យបង្កការភ្ញាក់ផ្អើល ពេញខណ្ឌដូនពេញ កាលពីវេលាម៉ោង ២២នឹង ១០នាទីយប់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ ដែលអះអាងថា ខ្លួនជា នគរបាលបានជិះម៉ូតូមួយគ្រឿង ឌុបស្ត្រីម្នាក់ មិនដឹងថា ជាប្រពន្ធ ឬក៏ស្រីស្នេហ៍នោះ បានមកឈប់ត្រង់ចំណុច ជិតមុខផ្សារ ទំនើបឡាក់គីស្តារ តាមបណ្តោយផ្លូវ ព្រះសីហនុ ខណៈក្មេងស្ទាវ២ក្រុម វាយគ្នា ខណៈនោះសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យ បុរសម្នាក់នោះអែបម៉ូតូទៅកៀនផ្លូវ ដើម្បីកុំឲ្យស្ទះចរាចរណ៍ ដល់អ្នកដំណើរ ប៉ុន្តែពេលនោះបុរសដែលអាងខ្លួន ជានគរបាល បានស្រែកឡូឡានឹងដៀលប្រមាថ ដល់នគរ បាល មូលដ្ឋាន រហូតបង្កទំនាស់ពាក្យសម្តី ឈ្លោះគ្នាជាមួយនគរបាលប៉ុស្តិ៍ ចតុមុខ ផ្អើលពេញខណ្ឌដូនពេញ ។ ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ក្រុមអ្នកកាសែតបានចុះយកទិដ្ឋភាពបុរស បង្កជម្លោះ ខាងលើ ស្រាប់តែស្ត្រីម្នាក់ មិនដឹងថា ជាប្រពន្ធឬក៏ជាស្រីស្នេហ៍នោះទេ បានស្រែកឡូ ឡា នឹងជេរប្រមាថ ក្រុម អ្នកកាសែតនឹងសមត្ថកិច្ចយ៉ាងចាស់ដៃផងដែរ ។

ជុំវិញករណីខាងលើនេះ សមត្ថកិចនគរបាលប៉ុស្តិ៍ចតុមុខ បានឃាត់ខ្លួនបុរសខាងលើ នឹងបានដកហូតយកអាយឌី មកពិនិត្យ មើល រួចបានបញ្ជាក់ថា បុរសម្នាក់នោះជាមន្ត្រីបម្រើការ នៅក្នុង អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ ភ្លាមៗនោះ បុរសបង្ក ហេតុខាងលើ ដែលស្រែកដៀល សមត្ថកិច្ចនឹងជេរប្រមាថ លើក្រុមអ្នកកាសែត បានដឹងកំហុសខ្លួនឯង ដោយរូបគេបាន លើកដៃ សំពះ នឹងសុំទោស រួមទាំងសូមអង្វរដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខថា ដោយសារខ្លួន ស្រវឹង ទើបនិយាយ សម្តីមិនសមរម្យ ដាក់សមត្ថកិច្ចនឹងអ្នកកាសែត ហេតុនេះហើយខ្លួនសុំទោសផង។ ក្រោយដឹងកំហុសខ្លួនឯងបែបនេះ សមត្ថកិច្ចសម្រេច ឲ្យបុរសខាងលើ និងស្រី្តម្នាក់នោះ ជិះម៉ូតូទៅបាត់ដោយពុំមានការឃាត់ខ្លួន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល