CamNews

ប្រវត្តិសង្ខេប នៃព្រះរាជបូជនីយ កិច្ចទាមទារឯករាជ្យ និងបុព្វហេតុនាំឲ្យមាន អាណានិគមបារាំង

ភ្នំពេញ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ គឺជាខួប ៦១ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៤) ដែលកម្ពុជា បានទាម ទារទាំងស្រុងនូវសិទ្ធិសេរីភាព ពីអាណានិគមរបស់ប្រទេសបារាំង ដែលបានដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជា អស់រយៈពេល៩០ឆ្នាំ (១៨៦៣-១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដ៏អង់អាចក្លាហានរបស់ព្រះវររាជបិតាឯករាជ្យ ជាតិខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ។

នៅក្នុងឱកាសប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមលើកយក នូវប្រវត្តិសង្ខេប នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ និងបុព្វហេតុ ដែល នាំឲ្យបារាំង ដាក់អាណានិគមលើព្រះរាជាណាចក្រកម្ពុជា។

មុននឹងនិយាយពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង យើងគួរនិយាយពីបញ្ហាមួយចំនួន ដែលជាមូលហេតុនាំឲ្យបារាំង សម្រេចចិត្តឈានជើងមកត្រួតត្រាលើកម្ពុជា ជាមុនសិន។

- ចក្រភពខ្មែរ

អាណាចក្រខ្មែរឬសម័យអង្គរខ្មែរមាន ឈ្មោះថាជាមហាអំណាចមួយនៅអាស៊ី អាគ្នេយ៍ បានលូតលាស់ចេញពីអតីតនគរចេនឡា។ អាណាចក្រ ឬនគរកម្ពុជា នៅសម័យនោះ អរិយធម៌ខ្មែរបានឡើងដល់កម្រិតកំពូលចាប់ពី សតវត្សរ៍ទី៩ ដល់ទី១៣។

ភាពរុងរឿងនេះ គេអាចសម្គាល់ដោយផ្ទៃដីធំទូលាយលាតសន្ធឹងសឹងតែអស់ផ្ទៃដីឥណ្ឌូ ចិនទាំងមូល, មានប្រា សាទសិលាចំនួនច្រើន រាប់ពាន់ប្រកបដោយក្បាច់រចនាគួរឲ្យកោត ស្ញប់ស្ញែង, មានផ្ទាំងសិលាចារឹកច្រើនសន្ធឹក សន្ធាប់ មានទាំងភាសាសំស្ក្រឹត និងខ្មែរបុរាណ ឬជួនកាលមានភាសាទាំងពីរលាយចម្រុះគ្នា, មានរូបបដិមាគ្រប់ ប្រភេទ, មានបុរាណ វត្ថុផ្សេងៗទៀត និងជាពិសេសមានហេដ្ឋា រចនាសម្ព័ន្ធដែលសេសសល់រហូតមកដល់សព្វ ថ្ងៃនេះ ដូចជា បារាយ ទំនប់ទឹក បណ្ដាញជលគតិ ផ្លូវថ្នល់ ស្ពាន។ល។ ប៉ុន្តែចាប់ពី ពាក់កណ្ដាលទី១នៃស.វ.ទី១៣ ទៅការចុះ ដុនដាបក៏ចាប់មានបន្តិចម្ដងៗ រហូតដល់ត្រូវ បោះបង់រាជធានីអង្គរចោលនៅសតវត្សរ៍ទី១៥ ដោយព្រះបាទចៅពញាយ៉ាត។ ចំណែកទឹកដី ត្រូវបានប្រទេសយួន និងសៀម ឈ្លាន ពានលួចប្លន់យកជាបន្តបន្ទាប់មកនៅសល់ត្រឹមសព្វថ្ងៃនេះ។

- ស្ថានភាពនយោបាយខ្មែរ

រហូតមកដល់ស.វ.ទី១៩ គឺក្នុងរជ្ជកាលព្រះបាទអង្គឌួង (១៨៤០-១៨៥៩) ប្រទេស ខ្មែរស្ថិតនៅក្រោមអំណាចសៀម និងយួននៅឡើយ។ ពួកនេះនៅប្រចាំការអមព្រះអង្គ ដើម្បីសម្រេចកិច្ចការរបស់ខ្មែរ ធ្វើឲ្យព្រះអង្គតូចព្រះ ទ័យយ៉ាងខ្លាំងចំពោះការបាត់បង់ទឹកដីយ៉ាងច្រើន ដែលពួកយួន និងសៀម កេងប្រវ័ញ្ចយកទៅដោយខុសច្បាប់។ ព្រះអង្គបានខិតខំរកគ្រប់មធ្យោបាយ ដើម្បីរំដោះទឹកដី និងគេច ឲ្យផុតពីភាពចំណុះគេនេះ។ នៅឆ្នាំ១៨៥៤ បព្វ ជិតបារាំងម្នាក់ឈ្មោះ មីស (Miche) ដែលស្និទ្ធនឹងព្រះអង្គឌួង បានថ្វាយយោបល់ដល់ព្រះអង្គឲ្យធ្វើទំនាក់ទំនងជា មួយព្រះចៅអធិរាជបារាំង ណាប៉ូលេអុងទី៣ ដើម្បីឲ្យបារាំងជួយការពារប្រទេស កម្ពុជា។ ក្រោយពីទទួលលិខិត និងដង្វាយ ឆ្នាំ១៨៥៥ ព្រះចៅ ណាប៉ូលេអុងទី៣ បានបញ្ជូនគណៈប្រតិភូ របស់ខ្លួន គឺលោក ដឺម៉ុង ទីញី ឲ្យមកកម្ពុជាយ៉ាងរួសរាន់ ដើម្បីពិនិត្យស្ទាបស្ទង់ស្ថានភាព។ គ្រាន់តែលោក ដឺម៉ុង ទីញី មកដល់កំពតភ្លាម សៀម បាន ដឹងកិច្ចការនេះ ហើយបានប្រឆាំងយ៉ាងខ្លាំងក្លា។ សៀមបានគំរាមកំហែងព្រះបាទអង្គឌួងថា បើព្រះអង្គចុះសន្ធិ សញ្ញាសម្ព័ន្ធភាព នឹងបារាំង ដែលមាន ដឺម៉ុងទីញី ជាតំណាងនោះ សៀមនឹងលើកទ័ពចូលមកកម្ទេចខ្មែរមិនខាន ហើយពុំព្រមប្រគល់ត្រា ព្រះខ័នរាជ្យ និងមកុដរាជ្យមកព្រះអង្គឡើយ។ ដូចនេះ សៀម ពុំបានធ្វើឲ្យព្រះបាទអង្គ ឌួងសម្រេចព្រះបំណងឡើយ។ នៅឆ្នាំ១៨៥៩ ព្រះបាទអង្គឌួង បានចូលទិវង្គត។ រាជបុត្រច្បងរបស់ព្រះអង្គ គឺព្រះអង្គច្រឡឹងឡើង គ្រងរាជសម្បត្តិស្នង ដោយមាននាមសម្រាប់រាជ្យថា ព្រះបាទនរោត្ដម។

- ស្ថានភាពនយោបាយបារាំង

នៅគ្រប់ទីកន្លែង បារាំងបានប៉ះទង្គិចនឹងមហិច្ឆតា របស់អង់គ្លេសរហូតដល់ឆ្នាំ១៨ ៣០។ បារាំងមានបំណង បង្កើតអាណានិគម ដ៏ធំទូលាយមួយនៅ អាហ្វ្រិក និងនៅអាស៊ី ជាថ្នូរនឹងអាណានិគមរបស់ខ្លួន ដែលបានបាត់បង់ នៅអាមេរិក (រដ្ឋល្វីស៊ីយ៉ាន ត្រូវលក់ទៅឲ្យអាមេរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេស ដណ្តើមយក។ នៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិន មាន កម្ពុជា វៀតណាម ឡាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបេសកបព្វជិតកាតូលិចចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និង យ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជន ដែលកាន់សាសនា យេស៊ូ។

បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរ លើទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)។ ទី១. បារាំងយល់ថា ទន្លេមេគង្គ ជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀត ចូលទៅក្នុងប្រទេស ចិនភាគខាងត្បូង។ ទី២. គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មី របស់គេឲ្យអស់ ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។

- ភូមិសាស្ត្រប្រទេសកម្ពុជាបច្ចុប្បន្ន

ទីតាំងប្រទេសកម្ពុជា សព្វថ្ងៃស្ថិតនៅក្នុងភាគនិរតី នៃឧបទ្វីបឥណ្ឌូចិន ដែលមានផៃ្ទដីសរុបលើស ១៨១.០៣៥ គីឡូម៉ែត្រការ៉េ ហើយមានព្រំប្រទល់ភាគខាងលិច និង ទិសពាយព្យជាប់ប្រទេសថៃ ទិសឥ្ឍសាន ជាប់នឹងប្រទេស ឡាវ ខាងកើតជាប់នឹងប្រទេសវៀតណាម និងទិសនិរតីជាប់នឹងឈូងសមុទ្រថៃ។

- កម្ពុជា ក្រោមអាណាព្យាបាលបារាំង

ប្រការ ដែលបារាំងឈានជើងមកប្រទេសកម្ពុជាលើកនេះ គឺមិនមែនកម្ពុជា ហៅមកដូចរជ្ជកាលព្រះបាទអង្គឌួង នោះឡើយ។ បារាំងមកដោយសំឡឹងឃើញប្រយោជន៍របស់គេ ដែលខ្លួនបានបាត់បង់ដែនដីអាណានិគមមួយ ចំនួននោះ គួបផ្សំនឹកឃើញដល់កម្ពុជា ធ្លាប់អញ្ជើញគេមកធ្វើអាណាព្យាបាលផងដែរ។

- ខ្លឹមសារចំណុចសំខាន់ នៃសន្ធិសញ្ញាកម្ពុជា និង បារាំង, ថ្ងៃទី ១១ សីហា ១៨៦៣

• ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជបារាំងបានសន្យាថា នឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិត ក្នុងសន្តិភាព និងរបៀបរៀបរយ ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។

• ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា និងបើកសិទ្ធិឲ្យបារាំង កាប់ឈើ ក្នុងព្រៃ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅស្ថាបនាកប៉ាល់។

ទោះបីខាងភាគី ខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា ខ្មែរអាចទទួលយកសន្ធិសញ្ញា ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ បាន ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។

សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជានេះ ត្រូវ បានសៀម ដែលជាគូ ប្រជែងនឹងបារាំងប្រឆាំងយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាប ទៅឲ្យសៀម ដែលក្រោយមកទាមទារបានមកវិញ។ នៅដើមឆ្នាំ១៨៦៤ បារាំង បានគាបសង្កត់រាជរដ្ឋា ភិបាលបាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យរាជរដ្ឋាភិបាលបាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងមកុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤។ មកដល់ឆ្នាំ១៨៦៧ បារាំង និងសៀម បានស្រុះស្រួលយល់ព្រមចំពោះបញ្ហខ្មែរ ដែលពីមុនមកមាន ទំនាស់ដោយសារសៀម មានអង់គ្លេស នៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។ ម្យ៉ាងទៀត បរិ យាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះប្រទេសទាំងពីរបានក្លាយទៅជាសម្ព័ន្ធ មិត្តក្នុងការប្រឆាំងនឹងចិន គឺចលនាថៃភិញ (ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន) ងើបឡើងប្រឆាំងនឹងអ្នកកាន់ អំណាចជាតិផង និងពួកបរទេសផង។ សន្ធិសញ្ញា ថ្ងៃទី១៥ កក្កដា ១៨៦៧ មានន័យថា បារាំង ព្រមប្រគល់ខេត្ត បាត់ដំបង និងសៀមរាប ទៅឲ្យសៀម។

ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ ម្យ៉ាងទៀត បារាំង សន្យាថា មិនបញ្ចូលប្រទេសខ្មែរ ជាអាណានិគមដូចកម្ពុជាក្រោមឡើយ។ ក្នុងការត្រួតត្រាដំបូង បារាំងប្រើវិធីត្រ ជាក់។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤ បារាំង បានឡោមព័ទ្ធរាជវាំង ហើយគំរាមកំហែង ព្រះបាទ នរោត្តម បង្ខំឲ្យព្រះអង្គ ចុះព្រះហស្តលេខាលើអនុសញ្ញាមួយ ដែលបានដកហូតអំណាចទាំងឡាយរបស់ព្រះអង្គ។ ដំណាក់កាលចុងក្រោយបារាំងបានធ្វើឲ្យកម្ពុជាក្លាយជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្មឲ្យបារាំង ដោយបញ្ចូល កម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។

- ទុក្ខវេទនាប្រជាជនកម្ពុជា ក្នុងសម័យអាណានិគមបារាំង

បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ មានតាំងពីពន្ធមនុស្សពន្ធដី ពន្ធលំនៅដ្ឋាន ពន្ធសត្វពាហនៈ ពន្ធនជំនិះពន្ធរបរអាជីវកម្ម។ល។ ដើម្បីបង់ពន្ធជាប្រាក់កាសឲ្យបារាំង កសិករបានខិតខំពង្រីក ដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក។ល។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផល ស្រូវក្នុងមួយហិកតាបានត្រឹមតែពី ១តោន ដល់២តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកកាប្រាក់វិញមានកម្រិតខ្ពស់ណាស់ គឺពី១០០ភាគ រយ ដល់១៥០ភាគរយជួនកាល ២០០ភាគរយក្នុងមួយឆ្នាំ។

- ការតស៊ូរបស់ប្រជាជនកម្ពុជា

ដោយសារការកេងប្រវ័ញ្ច និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេកប្រជារាស្ត្រខ្មែរ បានងើបបះបោរប្រឆាំង នឹងបា រាំងជាបន្តបន្ទាប់ ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនាតស៊ូរបស់ ពិស្ណុលោកឈូក (១៨៨៥-១៨៨៦) ។ ទោះបីចលនាតស៊ូទាំងនេះ ត្រូវបានបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់កងទ័ពបារាំង ក៏ ដោយ តែបានរីកផុសផុលមិនឈប់ឈររហូតដល់ រជ្ជកាល ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) និងបន្ត មកដល់រជ្ជកាលព្រះបាទ នរោត្តម សីហនុ ក្នុងរាជ្យទី១ (១៩៤១-១៩៥៥)។

- កម្ពុជានៅចុងសម័យអាណានិគមនិយម

ព្រះបាទ នរោត្តម សីហនុ បានសោយរាជ្យក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី២។ ពេលនោះដោយជប៉ុនមាន ជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជា ក៏បានធ្លាក់ក្រោមការត្រួតត្រាពីរជាន់ គឺបារាំង និងជប៉ុន។ ក្រោយ មកមានចលនាតស៊ូ បានកើតឡើងជាបន្តបន្ទាប់។ ក្រុមដែលលំអៀងទៅខាងជប៉ុន មានលោក សឺង ង៉ុកថាញ់ ជា មេដឹកនាំ។ នៅដើមឆ្នាំ១៩៥២ លោក សឺង ង៉ុកថាញ់ បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀតលំអៀងទៅកាន់កុម្មុយនីស បានក្លាយជារណសិរ្ស អ្នកស្នេហា មាតុភូមិខ្មែរ ហៅកាត់ថាខ្មែរឥស្សរៈ មានលោក ទូ សាមុត ជាប្រ ធាន។

- ព្រះរាជបូជនីយកិច្ច

ដើម្បីឯករាជ្យជាតិ នៅឆ្នាំ១៩៤៥ ជប៉ុន បានធ្វើរដ្ឋប្រហារបណ្តេញបារាំងចេញពីកម្ពុជា។ ពេលនោះ ជប៉ុនបានលើកលោក សឺង ង៉ុកថាញ់ ធ្វើការប្រយុទ្ធប្រឆាំងកងទ័ពបារាំង ដោយសហការជាមួយចលនាតស៊ូនៃជនជាតិ លាវ (ឡាវ) និងវៀតណាម។ ព្រះបាទ នរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាព ដើម្បីរំដោះប្រទេសជាតិ ពីអាណានិគម បារាំងជានិច្ច។ ចំណែក បារាំងបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើន ដើម្បីទប់ទល់ការបះបោរ។ អសន្តិសុខកើត មានទូទាំងផ្ទៃប្រទេស ធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាម។ ដោយយល់ថា ការទាមទារឯករាជ្យដោយអាវុធបណ្តាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រ ចាប់ផ្តើមធ្វើការតស៊ូតាមផ្លូវទូត ដើម្បីទាមទារ ឯករាជ្យ នៃប្រទេសកម្ពុជា។

ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សរ៍ គឺ៩០ឆ្នាំ ដោយគិតចាប់ពីឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានទាមទារឲ្យប្រទេស បារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨ ៦៣ និង ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែលព្រះអង្គ បានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រ ទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ ព្រះរាជាណាចក្រកម្ពុជា។

ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គយាងបំពេញព្រះរាជបូជ នីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ភាគរយ ជូនជាតិមាតុភូមិ។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួល ឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។

លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ ជាសាស្ត្រាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកប្រវត្តិសាស្ត្រ ផងនោះ បានពន្យល់ថា មូលហេតុដែលនាំឲ្យប្រជាជនកម្ពុជា មន្ត្រីរាជការ និងថ្នាក់ ដឹកនាំខ្មែរនាសម័យនោះ ប្រ ឆាំងងើបឲ្យផុតពីការត្រួតត្រារបស់បារាំង គឺមកពីបារាំង បានប្រែក្លាយពីរូប ភាពអាណាព្យាបាលជាឪពុកម្តាយ មក រូបភាពជាអាណានិគមនិយមជិះជាន់ខ្មែរទៅវិញ «និយាយឲ្យមែនទែនទៅជាផ្លូវការ ជាអាណាព្យាបាល ប៉ុន្តែរហូត មកដល់ចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ របៀបគ្រប់គ្រងរបស់បារាំង ប្រែក្លាយជាលក្ខណៈអាណានិគម។ ដល់ពេលនឹងហើយ បានជាព្រះករុណា (សម្តេច ព្រះនរោត្តម សីហនុ) ចាប់ពីឆ្នាំ១៩៥១ ព្រះអង្គ បានចាប់ផ្តើមរៀបចំប្រមូលផ្តុំកម្លាំង ដើម្បីទាមទារឯករាជ្យពីបារាំង រហូតទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី៩ វិច្ឆិកា ១៩ ៥៣»។

លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា តាំងពីក្រោយសម័យអង្គរមក ស្ថិតនៅ ក្រោមការត្រួតត្រារបស់ប្រទេសយួន និងសៀម ជាញឹកញាប់ ហើយប្រទេសកម្ពុជា ក៏មិនដែលបានរៀបចំកម្លាំង ដើម្បីរើបំរះពីការត្រួតត្រារបស់ប្រទេសទាំងពីរនេះដែរ ពីព្រោះខ្មែរមិនមានឱកាសល្អសម្រាប់ទាមទារឯករាជ្យ។

ដូច្នេះហើយ ទើបប្រទេសកម្ពុជា ពុំមានថ្ងៃប្រារព្ធជាទិវាបុណ្យឯករាជ្យជាតិ ពីប្រទេសយួន និងសៀមនេះឡើយ។ ដើម្បីមានទីកន្លែងត្រឹមត្រូវសម្រាប់ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ ដែលកម្ពុជា ទួលបានឯករាជ្យ ពីបារាំងនោះ វិមានឯករាជ្យ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៥៨ សម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ ដើម្បី បុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។

ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និង មន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល