យើងដឹងហើយថាជាធម្មតាសត្វឆ្មាខ្លាចទឹកណាស់........
នៅកំឡុងខែ កុម្ភៈ ឆ្នាំ 2011 កន្លងទៅ នៅពេលដែលឆ្លងកាត់ផ្លូវ សត្វឆ្មា ដែលមានឈ្មោះ
ថា Mog ត្រូវបានរថយន្តមួយបានមកប៉ះទង្គិច ។ បើទោះបីជាមានការប៉ះពាល់បន្តិចបន្តួច
ផ្នែកប្រព័ន្ធសរសៃប្រសាទ មែនតែនោះប្រហែលជាមូលហេតុដែលបណ្តាលអោយជើងមុខ
ទាំងពីរ របស់ Mog លែងមានដំនើរការ (ប្រព័ន្ធប្រសាទលែងដំនើរការ) ។
ម្ចាស់របស់ Mog គឺស្រ្តីម្នាក់ឈ្មោះ Veronica Ashworth មានការបារម្មណ៍ជាខ្លាំង និងបាននាំ
Mog យកទៅមជ្ឈមណ្ឌលថែទាំសត្វដើម្បីពិនិត្យព្យាបាល ។ តាមអ្នកជំនាញពេទ្យសត្វនៅ
មជ្ឈមណ្ឌល នោះបានធ្វើការស្នើដល់ស្រ្តី Veronica Ashworth អោយ Mog ចូលរួមក្នុងសកម្ម
ភាពព្យាបាលជំងឺដោយយកទឹកមកប្រើជាមធ្យោបាយ (hydrotherapy) បើទោះបីដឹងថាឆ្មា
ជាសត្វដែលខ្លាចទឹកក៏ដោយ ។
ពេលដែលទៅព្យាបាលម្តងៗ Mog ត្រូវហ្វឹកហាត់ ហែលទឹកក្នុងរយៈពេល 15នាទី នៅក្នុង
អាងហែលទឹកដែលមានប្រវែង 4ម៉ែត្រ ។ Mog អាចហែលបានដោយជើងក្រោយទាំងពីរ ធ្វើ
សកម្មភាពរុញដងខ្លួនអោយទៅមុខ ។ ក្រោយរយៈពេល 10 សប្តាហ៍ជើងមុខរបស់ Mog មាន
ការកំរើកខ្លះៗនៅពេលហែលទឹក ដែលបានធ្វើអោយស្ត្រី Veronica Ashworth កាន់តែមាន
សង្ឃឹមថានៅក្រោយបញ្ចប់ដំនើរប្រព្រឹត្តិកម្មព្យាបាលនេះ ជើងមុខទាំងពីររបស់ Mog នឹងអាច
ដំនើរការបានឡើងវិញ ។
ស្រ្តី Veronica Ashworth វ័យ 62ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅឯ Lostwithiel, Cornwall ប្រទេស
អង់គ្លេស អោយដឹងថា" ជាធម្មតាសត្វឆ្មាទាំងឡាយគឺខ្លាចទឹកណាស់ មិនចង់ទៅក្បែរឡើយ
តែ Mog វិញគឺខុសពីឆ្មា ដទៃទៀត ដែលមើលទៅ Mog ហាក់បីដូចជាចូលចិត្តការហែលទឹក
ណាស់ វាចូលចិត្តសំដែង , រាល់ពេលដែលវាហែលម្តងៗ អ្នកនៅក្នុងមជ្ឈមណ្ឌលជាច្រើន
បានមកឈរមើលជុំវិញអាង និងបានទះដៃជួយលើកទឹកចិត្តដល់ Mog ផងដែរ ។គាត់មិន
ទាន់ដែលធ្លាប់ព្យាបាលអោយសត្វចិញ្ចឹមរបស់គាត់តាមវិធីនេះឡើយ ពីមុនមក តែគាត់
ទទួលអារម្មណ៍ និងឃើញថា វាពិតជាមានផលប្រយោជន៍ ។ ពេលនេះ Mog អាចកំរើក
ជើងមុខទាំងពីរបានហើយ" គាត់សប្បាយចិត្តណាស់ ៕
(ពី PLXH)
ដោយ ៖ យ៉ាវីន