CamNews

រកឃើញទឹកក្នុងដីស្រទាប់លើ នៅភពព្រះអង្គារ

យាន​រុករក Curiosity របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) នៅ​ភព​ព្រះ​អង្គារ ​បាន​រកឃើញ​ទឹក​នៅក្នុង​ដី​នៃ​ស្រទាប់​ខាងលើ​របស់​ភព​ព្រះ​អង្គារ ប្រការនេះ ធ្វើ​ឱ្យគេ​មានសង្ឃឹម​ច្រើន​ថា​នឹង​ជួប​សំណាងល្អ នៅពេល​មនុស្ស​ឡើងដល់​ភព​ក្រហម​នេះ នាពេលខាងមុខ។

បន្ទាប់ពី​បាន​វិភាគ​ទៅលើ​ដី​ដែល​ប្រមូលបាន​នៅលើ​ភព​ព្រះ​អង្គារ​ដោយ​យាន​រុករក Curiosity ក្រុម​អ្នកវិទ្យាសាស្ដ្រ​នៃ​មន្ទីរ​ស្រាវជ្រាវ Rensselaer របស់​អាមេរិក បាន​រកឃើញថា នៅក្នុង​ដី ០,០៣ម៣ គឺមាន​ផ្ទុក​ជាតិ​ទឹក ០,៤៧លីត្រ (ប្រហែល ២កែវ)។

យាន Curiosity (រូប ៖ Reuters)

ដី​ដែល​ប្រមូលបាន​ទាំងនោះ ត្រូវបាន​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីនកំដៅ នៅ​កណ្ដាល​យាន ហើយ​ជា​លទ្ធផល យាន​ស្រាវជ្រាវ Curiosity បាន​រកឃើញ​ជាតិ​ទឹក ប្រមាណ​ជា ២% នៅក្នុង​ដី​ដែល​​ប្រមូល​បាន។ Curiosity ក៏បាន​រកឃើញ​សារធាតុ SO2, CO2 និង O2 រួម​នឹង​ជាតិ​រ៉ែផ្សេងៗ ក្នុង​ដី​ដែល​ត្រូវបាន​ដុត​កំដៅ​ក្នុង​សីត​ណ្ហ​ភាព​ខ្ពស់។

លោកស្រី​បណ្ឌិត Laurie Leshin ថ្លែងថា ៖ “យើង​បាន​ដុត​កំដៅ​ដី​នោះ ដល់​ទៅ ៨៣៥អង្សា និង​បាន​បំបាត់ចោល​បណ្ដា​សារធាតុ​ងាយ​ហើរ​ចំហាយ ដើម្បី​វាស់​ចំនួន​ដី​ដែល​នៅ​ដល់។ យើង​មាន​ឧបករណ៍​ស្វែងរក​ទឹក និង​បណ្ដា​សារធាតុ​ដទៃ” ។

លោកស្រី​បណ្ឌិត Laurie Leshin បន្ដថា ការរកឃើញ​ដ៏​អស្ចារ្យ​នេះ នឹង​ជួយ​ឱ្យ​មនុស្ស​អាច​រៀបចំ​គម្រោង​បានល្អ សម្រាប់​ការនាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​អង្គារ នាពេល​អនាគត។

យាន Curiosity (​រូប​ភាព​ ៖ guardianlv)

សូម​រំឭកថា យាន​រុករក Curiosity បាន​ចុះទៅ​ក្នុង​តំបន់​មាត់​រណ្ដៅ Gale ក្បែរ​អេក្វាទ័រ​របស់​ព្រះ​អង្គារ​កាលពី​ខែសីហា ឆ្នាំ ២០១។ គោលដៅ​របស់​យាន​នេះ គឺ​ស្វែងរក​ឱ្យដឹងថា តើ​ភព​ក្រហម​នេះ ធ្លាប់​មាន​​ទឹក​ពីមុន​ដែរ ឬ​អត់។ ដើមឡើយ ក្រុម​អ្នកវិទ្យាសាស្ដ្រ​ជឿថា ភព​ព្រះ​អង្គារ ធ្លាប់មាន​ទឹក​យ៉ាង​ច្រើន ប៉ុន្ដែ​ក្រោយមក វា​បាន​បាត់បង់​ស្ទើរតែ​ទាំងអស់។

ដោយ ៖ តារា
ប្រភព ៖ KH