CamNews

នាំជនសង្ស័យ​ ទៅឆែកឆេរ​ នៅបន្ទប់ខុនដូ រកឃើញ សារធាតុញៀន បង្កប់ក្នុងកន្សែងពោះគោ ចំនួន៣៩ កន្សែង

ភ្នំពេញ៖សមត្ថកិច្ចមច្រុះ ដែលដឹកនាំដោយលោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ មន្រ្តីមន្ទីរ ប្រឆំាងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ បាននាំជន សង្ស័យ ជួញដូរគ្រឿងញៀនម្នាក់ ទៅឆែកឆេរនៅបន្ទប់ ជួលនៃអគារខុនដូមួយកន្លែង រកឃើញ សារធាតុញៀនប្រភេទ កេតាមីន ដែលបង្កប់ក្នុងកន្សែងពោះគោ ចំនួន ៣៩កន្សែង ។

ហេតុការណ៍ចុះឆែកឆេរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចអគារ ខុនដូមួយកន្លែង ដែល មានលេខ ១២៣ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

លោក វរៈសេនីយឯក សាន សុទ្ធី នាយក នាយការិយាល័យសម្អាតប្រាក់ នៃមន្ទីរប្រឆំាងគ្រឿង ញៀន របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គេបានរកឃើញ កន្សែងពោះគោ ពណ៌សចំនួន ៣៨ ចំណែកកន្សែងមួយ ទៀត ត្រូវបានរក្សាទុក ដើម្បីពិនិត្យបន្ថែម ដែលទំាងអស់មាន ៣៩ ហើយតាមរយៈការពិសោធន៍បឋម គេបានរកឃើញម្សៅ ក្រាម ដែលជា សារធាតុញៀនប្រភេទ កេតាមីន នៅក្នុងកន្សែងទំាងនោះ ដែលកន្សែងនីមួយៗ មានទំហំទទឹងប្រវែង ០,៩១ ម៉ែត្រ និងបណ្តោយ ១,៨០ម៉ែត្រ ទម្ងន់ជិតមួយគីឡូក្រាម។

លោកបន្តថា នៅក្នុងបន្ទប់ខុនដូនោះ គេបានរកឃើញសម្ភារជាច្រើនទៀតដូចជា ទៀន សម្ភារកីឡា និងម៉ៅកុំព្យូទ័រ រួមទំាង សម្ភារមួយចំនួនទៀត។ លោកថា នេះជាជំនាញថ្មីបំផុតហើយ នៅក្នុង ប្រទេសកម្ពុជា សម្រាប់ក្រុមអ្នកជួញដូរថ្នាំញៀន ហើយ បើតាមមន្រ្តីជំនាញ បានឲ្យដឹងដែរថា សារធាតុញៀន ដែលបង្កប់ក្នុងកន្សែងពោះគោនេះ ឈ្មួញបានធ្វើតាមរយៈការយកម្សៅ សារធាតុ ញៀនទៅកូរក្នុងទឹក រួចហើយយកកន្សែងពោះគោទៅជ្រលក់ ហាលឲ្យស្ងួតជាការស្រេច ដែល នេះជំនាញថ្មីបំផុត របស់ក្រុមទំាងនោះនៅកម្ពុជា។

បច្ចុប្បន្ន ទំាងជនសង្ស័យ និងវត្ថុតាង ត្រូវបានគេនាំទៅរក្សាទុក ដើម្បីសួរចម្លើយ និងស៊ើបអង្កេត បន្តទៀត ដោយសមត្ថកិច្ច មានការសង្ស័យ ថាមានសារធាតុញៀនបន្ថែមទៀត ដែលបង្កប់នៅ ក្នុងទៀន។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍ រហូតឈានទៅដល់ការឆែកឆេរ រកឃើញសារធាតុញៀន ក្នុងកន្សែងពោះគោនេះ គឺ បន្ទាប់ពីជនសង្ស័យ ឈ្មោះ វ៉ាន់ វ៉ាយ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ វៀតណាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នៅម្តុំ អូឡាំពិក ពីបទជួញគ្រឿងញៀន ដែលបង្កប់នៅក្នុងតុក្តា ហើយតាមរយៈជំនាញ របស់សមត្ថកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ គឺឈានទៅដល់ការចុះឆែកឆេរ រហូតរកឃើញសារធាតុញឿន ប្រភេទ កេតាមីន ដែលស្ថិតនៅក្នុងតារាងឧបសម្ព័ន្ធ ហាមឃាត់អន្តរជាតិ និងកម្ពុជាផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល