ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ជើងទឹករបស់កម្ពុជា បានបញ្ជាក់ ចុងក្រោយនៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥នេះថា កប៉ាល់ដឹកប្រេងរបស់ម៉ាឡេស៊ី ដែលត្រូវចោរប្លន់នៅដែនសមុទ្រម៉ាឡេស៊ីកាលពីសប្ដាហ៍មុននោះ ត្រូវបានរក ឃើញនៅចម្ងាយប្រមាណ ១០០ម៉ាលយ៍ ពីឆ្នេរសមុទ្រភាគខាងកើតប្រទេសម៉ាឡេស៊ី ក្នុងដែនសុមុទ្រអន្តរជាតិ។

នៅក្បាលព្រលប់នេះ មន្រ្តីជាន់ខ្ពស់ទាហានជើងទឹកកម្ពុជា បានថ្លែងបញ្ជាក់ថា «កប៉ាល់ដឹកប្រេងរបស់ម៉ាឡេស៊ី ដែលចោរប្លន់ខាងលើនេះ មិនត្រូវបានរកឃើញនៅក្នុងដែនទឹករបស់ប្រទេសកម្ពុជាទេ»។

ការចេញមកបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ជើងទឹកកម្ពុជា បានធ្វើឡើងបន្ទាប់ពី ព័ត៌មាន Channel News Asia របស់សិង្ហបុរី បានចេញផ្សាយថា នាវាដឹកប្រេងរបស់ម៉ាឡេស៊ី ដែលត្រូវបានចោរប្លន់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ រកឃើញនៅក្នុងដែនទឹករបស់កម្ពុជា។

ទាហានជើងទឹករបស់ម៉ាឡេស៊ី បានបញ្ជាក់ថា នាវាដែលត្រូវចោរប្លន់នោះ មានឈ្មោះ Orkim Harmony ដឹក ប្រេងទម្ងន់ ៦០០០តោន ដែលមានតម្លៃប្រហែល៥.៦លានដុល្លារអាម៉េរិក ដោយធ្វើដំណើរពី Malacca ទៅ Kuantan ក្នុងប្រទេសម៉ាឡេស៊ី ហើយត្រូវបានចោរប្លន់ នៅថ្ងៃទី១១ ខែមិថុនាកាលពីសប្តាហ៍មុន។ ក្រុមចោរប្លន់ បានលាបថ្នាំឡើងវិញ និងផ្លាស់ប្តូរឈ្មោះផងដែរ ដើម្បីបន្លំភ្នែកក្នុងការស្វែងរក។

នាវា Orkim Harmony ដែលត្រូវចោរប្លន់នោះមានបុគ្គលិក និងសហសេវិកចំនួន ២២នាក់ ក្នុងនោះជនជាតិម៉ា ឡេស៊ី ១៦នាក់ ឥណ្ឌូនេស៊ី ៥នាក់ និងជនជាតិមីយ៉ាន់ម៉ាម្នាក់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល