CamNews
Mainau កោះផ្កាចំរុះពណ៌របស់ អាល្លឺម៉ង់
ប្រសិនជាបានទៅលេងនៅក្នុងប្រទេស អាល្លឺម៉ង់ តែពុំបានហួសទៅកាន់កោះ Mainau គឺពិត
ជាគួរអោយស្តាយណាស់ ។
Mainau គឺជាកោះមួយដែលស្ថិតនៅ Bodensee មានផ្កាចំរុះពណ៌គ្រប់ប្រភេទ បញ្ចេញក្លឹន
ក្រអូបឈ្ងុយឈ្ងប់ ។ ពេលដែលឈានជើងដល់កោះនេះ លោកអ្នកនឹងទទួលអារម្មណ៍ប្លែក
ហាក់បីដូចជាកំពុងស្ថិតនៅក្នុងពិភពមួយផ្សេងទៀតដែលមានតែផ្កា នៅជុំវិញ ។
កោះនេះមានឈ្មោះល្បី ជាកោះពណ៌បៃតង ជាសួនឧទ្យានធម្មជាតិ មានដើមឈើរាប់ពាន់
ដើម ម្យ៉ាងទៀតកាន់តែទាក់ទាញបំផុតនោះគឺកោះនេះសំបូរដោយផ្កាចំរុះពណ៌ ។ ប្រសិន
ជាមកកំសាន្តនៅកោះនេះ ក្នុងនិទាយរដូវ ពិតជាប្រសើរណាស់ ព្រោះពេលនោះហើយ
ដែលផ្កាទាំងឡាយដល់ពេលដែលត្រូវបញ្ចេញសំរស់ដ៏ស្រស់របស់ខ្លួនទៅបង្អួតគ្នាទៅវិញ
ទៅមក បង្កើតមានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលប្រៀបបាននឹងឋានសួគ៌ា ។
កោះ Mainau ត្រូវបានគេចាត់ទុកជាគ្រាប់ពេជ្រ របស់ Bodensee ដែលលាតសន្ធឹងលើផ្ទៃ
ដីទំហំ 45 ហិចតា ស្ថិតនៅក្រោមការថែរទាំ របស់ក្រុមគ្រួសារ Bernadotte ។
(ប្រភពពី ione)
យ៉ាវីន