ក្រុមអ្នកជំនាញការសន្តិសុខអវកាសរបស់អឺរ៉ុប អះអាងថា រុស្ស៊ី កំពុងសាកល្បងផ្កាយរណបមួយ
ដែលមានលទ្ធភាពស្វែងរក និងកំទេចបណ្ដាផ្កាយរណបដទៃនៅលើលំហអាកាស។

ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ទស្សនកិច្ចក្រុមហ៊ុនផលិតផ្កាយរណប Reshetnev
Satellite Information Systems នៅ Zheleznogorsk

កាសែត Financial Times ឱ្យដឹងថា បច្ចុប្បន្ន យោធាអាមេរិក ទីភ្នាក់ងារអវកាសអឺរ៉ុប និងក្រុមអ្នក
ជំនាញការផ្នែកផ្កាយរណបជាច្រើនទៀត កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើរាល់សកម្មភាពរបស់ផ្កាយរណបអាថ៌កំបាំងដែលមានរហ័សនាមថា 2014-28E ត្រូវបានប្រទេសរុស្ស៊ី បាញ់
បង្ហោះដោយស្ងាត់ៗ កាលពីខែឧសភា។

ចាប់តាំងពីខែសីហា ដល់ខែតុលា 2014-28E បានបម្លាស់ទីទៅតាមគន្លងគោចរដ៏ចម្លែក។ រហូតដល់ក្រុមជំនាញការអន្តរជាតិផ្នែកផ្កាយរណប ចាប់ផ្ដើមតាមដាន ទើបក្រសួងការពារជាតិរបស់
រុស្ស៊ីទទួលស្គាល់ និងចុះឈ្មោះផ្កាយរណបនេះ ដោយដាក់ឈ្មោះថា Kosmos-2499 ។

ផ្កាយរណប 2014-28E របស់រុស្ស៊ី ហោះហើរលើគន្លងគោចរដ៏ចម្លែក

កាលពីសប្ដាហ៍កន្លង 2014-28E ចាប់ផ្ដើមហោះមកក្បែរផ្កាយរណបមួយផ្សេងទៀត នៅលើគន្លង
គោចរ។ អ្នកជំនាញការសន្តិសុខអវកាស Patricia Lewis នៃអង្គភាព Chatham House ឱ្យដឹងថា
“2014-28E គឺជាផ្កាយរណបសាកល្បង។ វាអាចមានមុខងារជាច្រើន ទាំងស៊ីវិល ទាំងយោធា។ វា
ក៏អាចនឹងមានមុខងារពិសេសមួយទៀត គឺវាយប្រហារទៅលើបណ្ដាផ្កាយរណបផ្សេងៗ”។

Moscow Times ដកស្រង់សម្ដីរបស់បណ្ឌិត James Oberg អតីតវិស្វកររបស់ទីភ្នាក់ងារអវកាស
អាមេរិក ថ្លែងថា បណ្ដាផ្កាយរណបតូចៗ មានការបម្លាស់ទីលឿន តែងតែមានមុខងារច្រើន ចាប់
ពីផ្គត់ផ្គង់ ជួសជុល រហូតដល់មុខងារត្រួតពិនិត្យ និងវាយប្រហារ។

ការរត់ប្រណាំងផ្នែកផ្កាយរណប ៖ រុស្ស៊ី ជាប្រទេសដំបូងគេដែលបានបាញ់បង្ហោះផ្កាយរណប
ឡើងលំហអាកាស ដោយចាប់ផ្ដើមដោយ Sputnik 1

James Oberg បន្តថា ៖ “ការដែលរុស្ស៊ី សាកល្បងផ្កាយរណបដោយមិនមានការប្រកាសជាសាធា
រណៈនេះ បង្ហាញថា ពួកគេមិនមានគោលដៅសន្តិភាពនោះទេ”។

តាមជាក់ស្ដែង បច្ចេកវិទ្យាពិឃាត ត្រូវបានគេអភិវឌ្ឍ តាំងពីទសវត្ស ឆ្នាំ ១៩៥០។ ដើមទសវត្ស ឆ្នាំ
១៩៦០ រុស្ស៊ី បានអនុវត្តគម្រោង Istrebitel Sputnik (ផ្កាយរណបពិឃាត) ដើម្បីផលិតផ្កាយរណបដែលមានសមត្ថភាពវាយប្រហារបណ្ដាផ្កាយរណបដទៃ។

រុស្ស៊ី មានគម្រោងអវកាសប្រកបដោយមហិច្ឆិតា ក្នុងនោះ ប្រទេសនេះ មានផ្កាយរណបជាច្រើន
ក្នុងប្រព័ន្ធព្រះអាទិត្យ ហើយធ្លាប់បានបញ្ជូនយានអវកាសមួយ ទៅកាន់ព្រះចន្ទ កាលពីឆ្នាំ
២០១៥

ការបញ្ចេញផ្កាយរណបពិឃាតរបស់រុស្ស៊ី នឹងធ្វើឱ្យការរត់ប្រណាំងក្នុងការផលិតអាវុធអវកាស
កាន់តែមានកំដៅ

រុស្ស៊ីបានផ្អាកគម្រោង Istrebitel Sputnik តាំងពីយូរមកហើយ ប៉ុន្ដែ បណ្ដាប្រទេស ដូចជា អាមេរិក
និងចិន គឺសុទ្ធតែធ្លាប់បានសាកល្បងបណ្ដាផ្កាយរណបពិឃាតដូចគ្នានេះ។ យ៉ាងនេះក្ដី វាគ្រាន់
តែត្រូវបានគេប្រើប្រាស់សម្រាប់កំទេចបណ្ដាផ្កាយរណបដែលអាចបង្កគ្រោះថ្នាក់ នៅពេលវាធ្លាក់
មកលើផែនដីតែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail