បន្ទាប់ពីសេវាកម្មជួលស្រីស្អាត ប្រុសក្មេង គេងជាមួយដោយមិនមានការរួមភេទ ពេលនេះ
បុរសជ៉ុន កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលសេវាកម្មចម្លែកថ្មីមួយទៀត ត្រូវបាន
គេបង្កើតឡើង នោះគឺ សេវាកម្មជួលគូថស្រីស្អាតធ្វើជាខ្នើយ។

ហាង Soineya ត្រូវបានបើកសម្ពោធជាផ្លូវការនៅខណ្ឌ Akihabara រាជធានី Tokyo ប្រទេស
ជប៉ុន កាលពីថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១២។ បន្ទាប់ពីបានចាប់ដំណើរការ វាបានក្លាយជាទីចាប់
អារម្មណ៍របស់ជនជាតិជប៉ុន ដោយសារតែមានបម្រើសេវាកម្ម មួយចំនួន មានដូចជា ជួលស្រី
ស្អាត ឬបុរសវ័យក្មេង មកគេងជាមួយ ដោយមិនមានការរួមភេទ។ល។

នៅចំពោះតម្រូវការនៃការគេង ប្រកបដោយភាពស្កប់ស្កល់នៅក្បែរស្រីស្អាត របស់អតិថិជន
ដែលចេះតែកើនឡើង ហាង Soineya បានសម្រេចបង្កើតសេវាកម្មថ្មីមួយទៀត នោះគឺសេវា
កម្ម "ជួលគូថស្រីស្អាតធ្វើជាខ្មើយ" សម្រាប់គេង។ នៅពេលបានជួលសេវាកម្មនេះ អតិថិជន
នឹងបានកើយលើគូថដ៏តឹងណែន ទន់ភ្លន់របស់ស្រីស្អាតវ័យក្មេង ដែលអាចធ្វើឱ្យយើងគេងលក់
ស្រួលខ្លួនបំផុង។

ប៉ុន្ដែ ដូចទៅនឹងសេវាកម្មដទៃរបស់ Soineya អតិថិជននឹងមិនត្រូវបានអនុញ្ញាតឱ្យថើប ឬក៏ប៉ះ
ពាល់ដល់កន្លែងរសើប និងកន្លែងសំខាន់របស់បុគ្គលិក ជាពិសេសគឺមិនឱ្យមានការរួមភេទជា
ដាច់ខាត។ ដើម្បីទទួលបានសេវាកម្មនេះ អតិថិជនត្រូវចំណាយប្រាក់ ១០០ យ៉េន (ប្រហែល
ជាង ១០ដុល្លារ) សម្រាប់មួយនាទី។ បើទោះជាមានតម្លៃថ្លៃ ប៉ុន្ដែក៏នៅតែមានមនុស្សជាច្រើន
ចំណាយប្រាក់ដើម្បីទទួលបានសេវាកម្មដ៏អស្ចារ្យមួយនេះ៕

ដោយ ៖ សីហា
ប្រភព ៖ k14