CamNews

ចន ច័ន្ទ​លក្ខិណា ប្រ​ធាន​«សមា​គម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម» ចេញ​លិខិត​ថ្កោល​​លោក ហុង លីម

(ភ្នំពេញ)៖ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាននោះ បានចេញលិខិតមួយធ្វើការថ្កោលទោសធ្ងន់ៗទៅលើ លោ​​ក ហុង លីម អ្នកតំណាងរាស្ត្រអូស្ត្រាលី ដែលបានលើកឡើងថា របបនៅកម្ពុជាជា «របបតិ​រច្ឆាន» តាមរយៈការផ្តល់​សម្ភាសន៍​​ឲ្យ​វិទ្យុអាស៊ីសេរី កាលពីថ្មីៗកន្លងមកនេះ។

នៅក្នុងលិខិតថ្កោលទោស ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ របស់«សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» របស់តារាស្រី​អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាកប្បកិរិយាមា​យាទថោកទាប របស់អ្នកតំណាងរាស្ត្រ​អូស្ត្រាលី លោក ហុង លីម ដែលបានប្រើ ភាសារព្រៃ អសីលធម៌ ដោ​យចាត់ទុកថា របបនៅកម្ពុជាជា «របបតិរច្ឆាន»។

លិខិតដដែលនេះ​បានបន្តថា «យើងខ្ញុំមិនអាច និងដាច់ខាតទទួលយកបានទេ ចំពោះការ​ប្រើប្រា​ស់​ពាក្យពាលប្រកប ដោយឥរិយាបថថោកទាប មិនឆ្លុះបញ្ចាំង ឬស័ក្តិសម នឹងសីលធម៌ គុ​ណ​ធម៌ ដែលជាអ្នកតំរាស្រ្ត នៃប្រជាជាតិស៊ីវីល័យ និងស្ថេរភាព​ជាមួយនឹងការទូត នៃទំនាក់ទំនង និងសហប្រតិបត្តការល្អរវាងកម្ពុជា និងអូស្ត្រាលីបានឡើយ។ ដូច្នេះយើងខ្ញុំទាំងអស់គ្នា សូមធ្វើការទាមទារ​ឲ្យលោ​​ក ហុង លីម ធ្វើការចេញមុខសុំទោស ជាសាធារណៈ ចំពោះព្រះមហាក្សត្រខ្មែ​រ ប្រជាជន​កម្ពុជា និងរាជរដ្ឋាភិបាលជាបន្ទាន់ នៅក្នុងករណីជាចាំបាច់»។

ប្រភពខាងលើបានបន្តថា «យើងខ្ញុំជឿជាក់ថា លោកជំទាវអគ្គរដ្ឋទូតអូស្រា្តលី Angela Corcoran នឹងអន្តរាគមន៍ជាបន្ទាន់ ប្រឆាំងនិងករណីដ៏អាក្រក់នេះ របស់តំណាងរាស្រ្ត​លោក ហុង លីម ដើ​ម្បីថ្វាយ និងការពារកិត្តិយសដ៏ឧដុង្គឧត្តម គោរពថ្វាយដល់ព្រះមហាក្សត្រខ្មែរ និងសេចក្តីថ្លៃថ្នូរ​របស់ប្រជារាស្រ្ត»។

​សូមបញ្ជាក់ថា លិខិតថ្កលទោស​របស់សមាគមមិត្ត​សិល្បៈស្ម័គ្រចិត្តជួយសង្គមខាងលើនេះ បា​ន​ធ្វើ​ឡើងភ្លាមៗ បន្ទាប់ពីតំណាងរាស្ត្ររូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ លោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួលវិទ្យុអាស៊ីសេរីរបស់បរទេស ដែលនិយាយជា​ខេមរភាសា ដោ​យដាក់ចំណងជើង​ថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលីចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង