ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥នេះ មនុស្ស៣នាក់ គឺប្តី ប្រពន្ធ និងកូនស្រីតូច បានស្លាប់ទាំងអស់ ជាបន្តបន្ទាប់ និងមាន២នាក់ ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត ដោយសារតែ រថយន្ត សង្គ្រោះបន្ទាន់ របស់គ្លីនិច ឃឹម រ៉ានី បើកបុករះ ម៉ូតូ២ គ្រឿងកាល ពីយប់មិញ នៅលើផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិនគរបាល ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះទាំង៣នាក់ ត្រូវបាន ក្រុមគ្រួសារ យកទៅធ្វើបុណ្យរួមគ្នា នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលគួរអោយ សង្វែគខ្លាំងណាស់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៏ ដ៏គួររន្ធត់មួយនេះ បណ្តាលមកពី អ្នកបើករថយន្ត ស្រវឹងខ្លាំង ។

នៅពេលនេះក្រុមគ្រួសារ នៃសព កំពុងតែដង្ហោយរកយុត្តិធម៌ ពីជនបង្កគ្រោះថ្នាក់ចរាចរណ៏ ដោយសារតែរថយន្ត របស់គ្លីនិចមួយនេះ ដែលកន្លងទៅ បានសម្លាប់ជីវិតមនុស្ស និងរងរបួសជាច្រើននាក់ ។

សូមបញ្ជាក់ថា រថយន្ត សង្គ្រោះបន្ទាន់ របស់ពហុព្យាបាល ឃឹម រ៉ានី បានបង្កគ្រោះថ្នាក់ចរាចរណ៏ បើកទៅបុក អ្នកជិះម៉ូតូ២គ្រឿង បណ្តាលអោយស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ២នាក់ ហើយ២នាក់ ទៀតបានរងរបួសធ្ងន់ នៅវេលាម៉ោង ប្រមាណ៨:៣០នាទី យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥នេះ ស្ថិតនៅលើផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិនគរបាលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិសែនជ័យ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បង្កឡើងដោយរថយន្តពេទ្យ ដោយបានបើកទៅបុក ម៉ូតូ ជនរងគ្រោះ ដែលកំពុងបើក នៅខាងស្តាំដៃ បណ្តាលអោយ ស្លាប់ និងរបួសយ៉ាងដូច្នេះ ។

សាក្សី បានរាយការណ៌មកថា ជនរងគ្រោះជិះម៉ូតូ Scopy ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយនៅពេលនេះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ហើយ អ្នកជិះម៉ូតូ សេ១២៥ ៣នាក់ ប្តី ប្រពន្ធ និងកូនស្រី បានស្លាប់ ជាបន្តបន្ទាប់ ទាំងអស់។

ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ អ្នកបករថយន្ត ដែលមានភាពស្រវឹងខ្លាំងផងនោះ បានបើកទ្វាររត់គេចខ្លួនបាត់ ស្រមោល បន្សល់ទុក រថយន្ត ដែលរងការខូចខាត នៅនឹងកន្លែងកើតហេតុ។

រថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិក ឃឹម រ៉ានី ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយតែរថយន្តនេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៏ ជាបន្តបន្ទាប់ បណ្តាលអោយស្លាប់ និងរងរបួស ហើយពេលចេញទៅដឹកជនរងគ្រោះ នៅពេលឃើញ សភាពជនរងគ្រោះ មានជីវភាព ក្រីក្រគឺ មិនដឹកនោះទេ ដូច្នេះថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ គួរពិនិត្យករណីនេះឡើងវិញ ពីព្រោះក្រសួងសុខាភិបាល បានបំរាម មិនអោយ រថយន្តពេទ្យឯកជន ចេញទៅជនរងគ្រោះ នៅតាមទីសាធារណ: ឡើយ តែ រថយន្ត សង្គ្រោះបន្ទាន់ របស់គ្លិនិច ឃឹម រ៉ានី តែងតែចេញ ទៅយកជារៀងរាល់យប់។

មន្រ្តីនគរបាល ខណ្ឌពោធិសែនជ័យ ជំនាញខាងពេទ្យ បានអោយដឹងថា នៅក្នុងរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិច ឃឹម រ៉ានី ដែលបុកគេស្លាប់យប់មុិញ ដល់ទៅ3នាក់នោះ( ស្លាប់កន្លែងកេីត1, ស្លាប់នៅមន្ទីរពេទ្យ2) ពុំមានបំពាក់ឧបករណ៍សំរាប់បំរេីការសង្គ្រោះទេ ប៉ុន្តែគេបានបំពាក់ឧបករណ៍ Angchor សំរាប់ជំនួយបេះដូងអោយក្រុមសង្គ្រោះ ដែលនៅលេីពិភពលោកពុំមានរថយន្តសង្គ្រោះណាបានរៀបចំបំពាក់ឧបករណ៍បែបនេះឡេីយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល