CamNews

ទារិកាកើតមកក្បាលពោះជាប់គ្នា មានដៃបួនជើងបួន ចាប់កំណើតនៅក្នុង គ្រួសារក្រីក្រវេទនា មួយក្នុងសង្កាត់ព្រៃស

ភ្នំពេញ៖ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង ដោយមានកូនភ្លោះ ស្រីពីរនាក់ បានចាប់កំណើត
ជាមួយគ្រួសារ មួយស្ថិតក្នុង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ត្រីជាម្តាយរបស់កូនស្រី ភ្លោះមានឈ្មោះ ហុង ថាវី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោង ចក្រទួល
ពង្រ និងស្វាមី ឈ្មោះ វ៉ាត ផល្លា អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស
ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្ត្រីជា ម្តាយបានរៀបរាប់ឲ្យដឹងថា នាងបានរៀបការជាមួយ និង
ស្វាមីរបស់នាងតាំងពី ឆ្នាំ២០០៩មកម៉្លេះ ក្រោយ មកនាងមានផ្ទៃពោះ កើតបានកូនប្រុសម្នាក់
ប៉ុន្តែដោយអនិចារ្យកូនកើត មកមិនគ្រប់ខែ ក៏បានស្លាប់ទៅវិញ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ មកនាងក៏មានផ្ទៃ ពោះទៀត ហើយតាំងពីមាន ផ្ទៃពោះនោះមក
នាងតែងតែ ដេកយល់ សុបិន្តឃើញទេវតាស្រី យកក្រវិលពីរប្រអប់តូច ហើយក្នុងមួយប្រអប់មាន
ក្រវិល មួយគូមកហុចឲ្យនាង យកមករក្សាទុក។

ស្ត្រីជាម្តាយបានបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តន៍តាមគ្រូពេទ្យ ជំនាញស្ត្រីគ្រប់រូប ដែលមាន
ផ្ទៃពោះ ត្រូវតែ ទៅពិនិត្យផ្ទៃពោះ ឲ្យបានទៀងទាត់ ហើយរួបនាងនិងឪពុក របស់នាង បានឌុបនាង
ទៅមន្ទីរពេទ្យ ឯកជនមួយ ឈ្មោះ សុខសួស្តី អតីត មន្ទីរពេទ្យច័ន្ទ្រាវុធ ស្ថិតតាម បណ្តោយផ្លូវមុនីរ៉េត
ខាងលិចផ្សារ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ដើម្បីពិនិត្យអេកូ ដោយដំបូង ពិនិត្យឃើញទារកមួយ
ហើយនាងតែងតែទៅ ពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ ជារៀងរាល់ខែ។

ស្ត្រីជាម្តាយបានបន្តរៀបរាប់ទាំង ទឹកមុខក្រៀមក្រំថា នៅពេលនាងឈឺពោះឆ្លងទន្លេ ក្រុមគ្រួសាររបស់
នាង បាននាំ ទៅមន្ទីរពេទ្យ សុខសួស្តី អតីត មន្ទីរពេទ្យច័ន្ទ្រាវុធ ពេលនោះពិនិត្យអេកូ ម្តងទៀត ឪពុក
របស់នាង ក៏បាននិយាយ តថ្លៃជាមួយពេទ្យ ដោយពេទ្យទារប្រាក់ ចំនួន៦០០ដុល្លា ឪពុកនាងក៏ព្រមឲ្យ
ដែរ ប៉ុន្តែគ្រូពេទ្យបាន នាំទៅឆ្លុះអេកូលើកទីពីរ  ក៏ស្រាប់តែឃើញមាន ទារកពីរភ្លោះជាប់គ្នា ហើយគ្រូ
ពេទ្យទាំងនោះមិនបាននិយាយស្តី អ្វីជាមួយឪពុក របស់នាង និងស្វាមីនោះទេ ក៏ប្រញាប់ប្រញាល់ដឹក
បញ្ជូន នាងទៅមន្ទីរពេទ្យកាល់ម៉ែត។

បុរសម្នាក់ឈ្មោះ អ៊ុន សុភី អាយុ៥៧ឆ្នាំ ជាកសិករត្រូវជាឪពុកបង្កើត របស់នាងក៏បាន រៀបរាប់ឲ្យដឹង
ដែរ កាលពី ព្រឹកថ្ងៃម្សិលម៉ិញ នេះថា ក្រោយពីបញ្ជូនកូនស្រី របស់គាត់ទៅមន្ទីរពេទ្យ កាល់ម៉ែត កូន
របស់គាត់មិនអាចឆ្លង ទន្លេ តាមធម្មតាទេ គ្រូពេទ្យជំនាញបានរុញ ចូលបន្ទប់វះកាត់ ក៏បានចៅភ្លោះ
ស្រីពីរ ក្បាលពោះជាប់គ្នា ផ្ចិតតែ មួយ ដៃបួន ជើងបួន គួរឲ្យចំឡែក ហើយពេលនោះខាង គ្រូពេទ្យ
កាល់ម៉ែត ក៏បានបញ្ជូនកូនភ្លោះស្រី របស់គាត់ ទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា ក្នុងគោលបំណងឲ្យលោក
ដុកទ័រជំនាញៗ នៅមន្ទីរពេទ្យនោះ ជួយវះកាត់ ។

លោក អ៊ុន សុភី ប្រាប់បន្តទៀតថា ក្រោយមកដុកទ័រជំនាញៗ នៅមន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យឃើញ
ថា ចៅ ភ្លោះស្រីរបស់គាត់ពីរនាក់ នោះមានបេះដូងចំហរ មិនអាចវះកាត់បាន ទេ ហើយបញ្ជូនចៅភ្លោះ
ស្រី របស់គាត់ មកម្តាយគេវិញ នៅមន្ទីរពេទ្យកាល់ម៉ែត ។

លោក អ៊ុន សុភី ប្រាប់ឲ្យដឹងថា ចៅស្រីអភ័ពទាំងពីរ របស់គាត់បានកើតកាល ពីថ្ងៃទី៣ ខែតុលា ឆ្នាំ
២០១៣ វេលា ម៉ោង០៧យប់ រហូតមកដល់ថ្ងៃទី១១ ខែតុលានេះ មានរយៈពេល ៨ថ្ងៃហើយ។

ពាក់ព័ន្ធនឹងសុខភាពរបស់ស្ត្រី ជាម្តាយលោក អ៊ុន សុភី ក៏ប្រាប់ឲ្យដែរថា នាងមានសុខ ភាពល្អធម្មតា
ទេ ប៉ុន្តែគួរ ឲ្យអាណិតអាសូរ្យ នាងណាស់ មានកូនទីមួយកើត មកមិនគ្រប់ខែ ស្លាប់ទៅវិញបាត់ ចំ
ណែកកូនទីពីរ កើតមក ហើយ បែរជាអភ័ពមានក្បាលពោះជាប់គ្នា ផ្ចិតមួយ ដៃបួន ជើងបួន ក្បាលពីរ
មើលទៅគួរឲ្យអាសូរ្យ ជាទីបំផុត ចៅរបស់គាត់មានឈ្មោះ ស្រីពីរ។

ជាមួយនេះដែរម្តាយក្មេងស្រីអភ័ព ក៏ដូចជាជីតា បានធ្វើការអំពាវនាវដល់ លោកគ្រូពេទ្យ ជំនាញទាំង
ក្នុង និង ក្រៅប្រទេស និងសម្បុរសជន មេត្តាជួយធ្វើការវះកាត់ ចៅស្រីកំសត់របស់គាត់ ដើម្បីឲ្យក្មេង
ស្រីទាំងពីរ មាន លក្ខណៈដូចមនុស្សធម្មតាផង ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល