ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៧៤ ឆ្នាំ លោក យាយ Mary Smith ត្រូវបានរក អោយឃើញថា បានទទួល រងរបួស ជាទម្ងន់ ពោលគឺ បាក់ កដៃ និងជើង ក្រោយមាន ការវាយប្រហារ ពីសំណាក់ជ្រូកព្រៃ ដ៏ធំមួយក្បាល ទំហំសឹង តែប៉ុនខ្លាឃ្មុំទៅហើយ ស្របពេលដែល វាមានទម្ងន់ ដល់ទៅ ២៦៦ គ.ក ឯណោះ នេះបើយោង តាមការ ដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ដឹមីរ័រ។

បញ្ជាក់ ៖ នេះគ្រាន់តែជារូបភាព ឯកសារតែប៉ុណ្ណោះ ជ្រូកវាយប្រហារ ពិតប្រាកដ ធំជាងនេះទៅទៀត

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល អះអាង អោយដឹងថា ករណីវាយប្រហារ លើកនេះ បានកើត ឡើង នៅឯប្រទេស អង់គ្លេស។ ច្បាស់ណាស់ វាគឺជា សុបិន្ត ដ៏អាក្រក់មួយ ពោលគឺ វាបានបើក ការវាយ ប្រហារមួយរំពេច ខណៈពេល ដែលនាងខ្ញុំ កំពុងតែផ្តល់ចំណី អោយជ្រូក មួយក្បាល ផ្សេងទៀត តាមរយៈ ចន្លោះប្រហោង របងដ៏តូចមួយ តែដឹងអីថា នៅពេលដែល នាងខ្ញុំ ដឹងខ្លួន បែរជា នៅលើរបង ទៅវិញ មិន ច្បាស់ថា មានរឿងអ្វី កើតឡើង អោយពិតប្រាកដនោះទេ តែអ្វីដែល អាចដឹង ពិតប្រាកដនោះគឺ កដៃ និង ជើង នាងខ្ញុំ បាក់ទៅហើយ នេះបើ យោងតាម កិច្ចសម្ភាសន៍ លោកយាយ ដែលត្រូវជា ជនរងគ្រោះ ផ្ទាល់ តែម្តង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី គេងសម្រាក ព្យាបាល នៅក្នុង មន្ទីរពេទ្យ ក្នុងស្រុក មួយកន្លែង ដោយប្រើ អស់រយៈ ពេលជាង ១២ ថ្ងៃ ជាលទ្ធផល ជនរងគ្រោះ ក៏បានវិល ត្រលប់ មកកាន់ គេហដ្ឋាន របស់ខ្លួនវិញ ខណៈ មានការ អមដំណើរ ដោយស្វាមីរបស់គាត់ មានវ័យ ៧៣ ឆ្នាំ ឈ្មោះ Derek ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ