(បរទេស)៖ ស្ទើរតែមិនជឿថា មនុស្ស៤០០នាក់បានដាក់ពាក្យសុំធ្វើការក្រៅម៉ោងជាអ្នកមើលថែសត្វអណ្តើកមួយក្បាលយកវាទៅដើរកំសាន្ត នៅសួនច្បារដោយសារតែម្ចាស់រវល់ខ្លាំងពេក។

ម្ចាស់សត្វគឺនាង Amanda Green រស់នៅក្នុងរដ្ឋ Manhattan ក្រុងញូវយ៉កបានចិញ្ចឹមអណ្តើកពូជអាហ្វ្រិកមួយក្បាលទម្ងន់ ១៧ផោនអស់រយៈពេល ២ឆ្នាំមកហើយវាមានឈ្មោះថា Henry ហើយវាជាសត្វមួយក្បាលដ៏មានប្រជាប្រិយភាពលើបណ្តាញសង្គមដោយមានអ្នកចូលទស្សនាវានៅលើ Instagram យ៉ាងច្រើន រីឯ Green ជាម្ចាស់ Henry គិតថា នាងហាក់គ្មានពេលវេលាយកវាទៅដើរកំសាន្ត សោះទើបប្រកាសរកអ្នកស្រឡាញ់សត្វឲ្យជួយយកសត្វអណ្តើកនេះ ទៅដើរលេង១ម៉ោងក្នុង១ថ្ងៃដោយនាងផ្តល់កម្រៃឲ្យចំនួន $10 ក្នុង១ពេលៗ។

មិនយូរប៉ុន្មានមានមនុស្សដល់ទៅ ៤០០នាក់ដាក់ពាក្យមកសុំធ្វើការងារនេះតែនាងជ្រើស រើសបានម្នាក់ឈ្មោះ Amalia McCallister ដែលធ្វើការក្រៅម៉ោងនៅឯហាងលក់សត្វមួយកន្លែងដោយគេនាំយកអណ្តើក Henry ទៅសួនកំសាន្ត៦ដងក្នុង១សប្តាហ៍តែម្តងដើរកំសាន្តត្រឹមតែ១ម៉ោងប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី