CamNews

ព្រីម លីហ្សា លែង​ហ៊ាន​​ប្រាប់​ពី​​តម្លៃ​​សម្លៀក​បំ​ពាក់​ បន្ទាប់​ពី​​ផ្ទុះ​សំឡេង​​ឌឺ​ដង​​ផ្លែ​ផ្កា

(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលតារាសម្ដែងស្រីលេចធ្លោ រឿងតម្លៃខោអាវខ្លាំង​ជាងគេ នាពេល​បច្ចុប្បន្ន កញ្ញា ព្រីម លីហ្សា ត្រូវបានគេស្គាល់ថា ជាតារាជាប់ឈ្មោះជា អ្នកពូកែលែងប្រេនៗ​ (ម៉ាកល្បី) ស្លៀក​សម្លៀកបំពាក់មានតម្លៃថ្លែកប់ពពក លែងហ៊ាននិយាយាពី តម្លៃសម្លៀកបំពាក់របស់ នាងដូចពេលមុនៗ ពោលនាងបែរជាព្យាយាមមកលាក់បាំង ផ្ទុយសស្រឡះពីគ្រាមុន នាងតែងតែប្រាប់ពីតម្លៃដល់មហាជន ពីតម្លៃខោអាវ ដែលមានតម្លៃខ្ពស់ហួសពីការស្មាន។ ​

គេនៅចាំបានថា គ្រាន់តែ​ ព្រីម លីហ្សា បង្ហើបពីតម្លៃសម្លៀកបំពាក់ ដែលបានស្លៀកចូលរួមក្នុងថ្ងៃមង្គលការ លោកវីជេ រតនា មានតម្លៃ១ម៉ឺនដុល្លារជាង ត្រូវបានគេយកមកត្រូល និយាយចំអកឡកឡឺយ​​ជិតមួយខែ ។ សូម្បីតែតារាហ្វេសប៊ុកល្បី Pey Pey Dy ក៏ឌឺដងស៊កសៀតឲ្យនាងថា ជាតារាប្រេនៗ​ដែរ។ ក្រោយពី ព្រីម លីហ្សា ប្រាប់តម្លៃហើយ មានការឌឺដង ផ្លែផ្កាពីមហាជន​បែបនេះ នាងក៏លែងហ៊ានប្រាប់ពីតម្លៃឈុតក្រោយ​ទៀតហើយ ព្រោះខ្លាចរងព្យុះភ្លៀងសំឡេងរិះគន់ទៀត​។

ប្អូនស្រី កញ្ញា ព្រីម លីហ្សា ដែលជាអ្នកនាំពាក្យរបស់កញ្ញា ព្រីម លីហ្សា បានប្រាប់ Khmer​talking ​ថា «បងអើយ មិនប្រាប់ពីតម្លៃខោអាវ បងហ្សាទៀតទេ ព្រោះលើកមុនបានមេរៀនម្ដងហើយ សុខចិត្តឲ្យគេស្វែងយល់ដោយខ្លួនឯងចុះ ។ ព្រោះខោអាវប្រេនអស់ហ្នឹង! យើងយកលុយទៅទិញមកស្លៀក ដើម្បីលើកមុខលើកមាត់សិល្បៈខ្មែរ កុំឲ្យគេថា អ្នកសិល្បៈយើង​អន់ថយ ព្រោះប្រទេសជិតខាងយើង គេទៅដល់ហូលីវូតហើយ យើងនៅតែនិន្ទាគ្នានៅហ្នឹង..!»។

ប្អូនស្រី ព្រីម លីហ្សា ដដែលបានបន្តទៀតថា «សម្រាប់របស់ប្រេន ដែលមានម៉ាកសញ្ញាល្បីៗ ស្បែកជើងតម្លៃចាប់ពីពាន់ដុល្លារឡើងទៅ ចំណែករ៉ូបអីក៏ទៅហ្នឹងដែរ ហើយ​ការចូលរួមកម្មវិធីផ្សេងៗ ហ្សា បានគិតគូរស្ទាយ​ស្លៀកពាក់យ៉ាងល្អិតល្អន់ យើងមើលគំរូ ​តែយើងមិនចំឡងទេ​។​ សូមឲ្យយើងចេះឲ្យតម្លៃលើ​អ្នកសិល្បៈខ្មែរផង កុំឃើញគេចេះតែថាគេ ព្រោះនាងប្រើញើសឈាម ដើម្បីបានរបស់អស់ទាំងនោះមកប្រើ»។

ជាការពិតព្រីម លីហ្សា នាងហាក់មានប្រជាប្រិយភាព ខាងក្រៅស្រុក ច្រើនជាងក្នុងស្រុក ព្រោះគេស្គាល់នាង ព្រោះ​ប្រើផលិតផលប្រេនៗ តោះទស្សនាស្ទីល សម្លៀកបំពាក់ថ្លៃៗរបស់នាង បន្តិចមើល!

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង