ភ្នំពេញៈ បន្ទាប់ពីពិធីការិនីក្រម៉ិចក្រម៉ើម ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី បានបង្កគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅនេះ ដោយ នាងបានបើករថយន្ត ម៉ាកអេស្កាឡែត ទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នក ជិះម៉ូតូរបួស ធ្ងន់ស្រាល២នាក់ ហើយក្រោយពីកើតហេតុ នាងត្រូវបានទស្សនិកជន ធ្វើការរិះគន់ចំពោះ ការធ្វេសប្រហែស ដោយមិនយកចិត្តទុកដាក់ក្នុងការបើកបរបែរជា ទៅនិយាយទូរស័ព្ទនោះ ត្រូវបានតារាស្រីរូបនេះ បញ្ចេញប្រតិកម្មតបតទៅវិញថា ការផ្សព្វផ្សាយព័ត៌មាន ដែលនិយាយ ខាងលើនេះ គឺជាការនិយាយបំភ្លើស ចោទប្រកាន់នាង ដោយមិនបានសម្ភាសន៍ នាងសួរពី ហេតុផលច្បាស់ឡើយ ។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ តារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី បានបញ្ចេញប្រតិកម្ម ឆួលចុងច្រមុះនៅលើបណ្តាញ ទំនាក់ទំនងសង្គមFacebookដោយនាង សរសេរជាភាសាខ្មែរ ដោយរិះគន់ចំៗទៅលើ អ្នកសារព័ត៌មានផងដែរថា “ខ្ញុំជឿថាមិត្តទាំងអស់គ្នា ប្រហែលកំពុងតែទន្ទឹងរង់ចាំ នៅការបកស្រាយរបស់ខ្ញុំ អំពីរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ(ថ្ងៃទី១៧).... មុននិងខ្ញុំធ្វើការបកស្រាយរឿងហេតុនេះ ខ្ញុំសូមនិយាយ ចំពោះសារព័ត៌មាន ទាំងអស់ សូមរក្សានូវអ្វីដែលជាវិជ្ជាជីវៈ របស់អ្នកទាំងអស់គ្នាផង មិនមែន ត្រឹមតែរកប្រាក់ ឬចង់បាននៅព័ត៌មាន ដែលជាទីចាប់អារម្មណ៍ ហើយក៏សសេរបំភ្លើស ដោយ មិនបានសម្ភាសន៍ខ្ញុំ ហើយក៏ចេះតែសសេរអត្ថបទ ពាសវាលពាសកាល បំផ្លាញកិត្តិយសខ្ញុំ”។

តារាស្រីរូបនេះបានចោទជាសំនួរ សួរទៅអ្នកសារព័ត៌មាន បែបខឹងសម្បារថា “ហេតុអីក៏ សសេរច្បាស់ម្ល៉េះ រហូតមើលទៅដូចអង្គុយក្នុងឡាន ជាមួយខ្ញុំអញ្ចឹង ហេតុអីបានដឹងថាខ្ញុំ និយាយទូរស័ព្ទ? ហេតុអីបានដឹងថាខ្ញុំជិះជាមួយប្អូនស្រី ? ខ្ញុំជិះឡានតែម្នាក់ឯងទេ ហើយខ្ញុំ ក៏មិនបាននិយាយទូរស័ព្ទដែរ ហើយខ្ញុំក៏មិនបានប្រកែកថា ខ្ញុំមិនបានជិះបុកគាត់ទេ គាត់ ជិះម៉ូតូវ៉ាមកចូលឡានខ្ញុំ ហើយខ្ញុំក៏បានឈប់ឡាន សួរនាំគាត់ដែរ តែគាត់ទាំងពីរនាក់ ក៏គ្មាន កើតអីដែរ ព្រោះពេលនោះឡានខ្ញុំ បើកយឺតខ្លាំងណាស់ ហើយមួយសន្ទុះក្រោយមក ក៏មានមនុស្សម្នាក់ ក្នុងចំណោមគាត់ពីរនាក់បានប្រកាច់ ពេលនោះខ្ញុំក៏មិនបាននិយាយអីដែរ តែក្រុមគ្រួសារគាត់ក៏បាន និយាយថាគាត់គឺជាមនុស្សឆ្កួតជ្រូក ...សូមមិត្តទាំងអស់គ្នាជួយ share នៅ statues របស់ខ្ញុំដើម្បីកុំអោយមាន មិត្តមួយចំនួនបានយល់ច្រលំ មកលើខ្ញុំដូចដែលសារព័ត៌មាន បានចុះផ្ដេសផ្ដាស....” ។

នេះជាលើកទី១ហើយដែល អ្នកនាង សុខ សោម៉ាវត្តី ត្រូវបានក្លាយខ្លួន ជាតារាស្រីមួយដួង ដែលមានរឿងមិនល្អ និងមានបញ្ហាជាមួយអ្នកសារព័ត៌មាន ដោយនាងបានធ្វើការរិះគន់ មិនសំចៃមាត់ទៅលើ អ្នកសារព័ត៌មានថា សរសេរព័ត៌មានបំភ្លៃ វាយប្រហារកេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់នាង ដោយមិនសួរនាំនាងមុនចុះផ្សាយ ស្តាប់តែមួយចំហៀង ហើយធ្វើការ សន្និដ្ឋានរិះគន់នាងតែម្តង ៕

- អាន ៖ សុខ សោម៉ាវត្តី បើករថយន្ត អេស្កាឡែត បុកម៉ូតូ មួយគ្រឿងរបួសធ្ងន់ស្រាល ២នាក់

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល