ភ្នំពេញ៖ សម្រាប់កម្មវិធី The Voice Cambodia វគ្គ Live Show នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ចុងសប្ដាហ៍នេះ ច្បាស់ជាកក្រើកទៀតហើយ ដោយមានបេក្ខជន-នារី ចំនួន ៨រូប ត្រូវឡើងបញ្ចេញ សមត្ថភាព ដើម្បីប្រកួតប្រជែង ដណ្ដើមយកកៅអី វគ្គបន្ដ ។ ប៉ុន្ដែអ្វីដែលរឹតតែ ពិសេសទៀតនោះ គឺនីតិវិធីកាត់សេចក្ដី ប្រចាំសប្ដាហ៍ទី៥នេះ រឹតតែពិបាកខ្លាំង ជាងសប្ដាហ៍មុនៗ ទៅទៀត ។

បេក្ខជន-នារីទាំង ៨រូប ដែលត្រូវឡើងបង្ហើរសំនៀងយក ឈ្នះ-ចាញ់ ក្នុងវគ្គ Live Show សប្ដាហ៍ទី៥ បន្ទាប់ពីទម្លាក់គូប្រជែងអស់ ៤រូប កាលពីសប្ដាហ៍មុននោះ គឺមានលោក ឈាវ ឡើន និងកញ្ញា ចំរើន សុភ័ក្រ្ដ ជាកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ។ លោក ប៊ុត សីហា និងលោក វ៉ាន់ ផល្លី ជាកូនក្រុមរបស់ លោក ឆន សុវណ្ណារាជ ។ លោក ឃុន វត្ថា និង លោក លី ស៊ីណេត ជាកូនក្រុមកញ្ញា ឱក សុគន្ធកញ្ញា និង លោក សាយ រតនៈ និងលោក អឿម រុន ជាកូនក្រុម កញ្ញា ពេជ្រ សោភា ។

ចំពោះវគ្គ Live Show សប្ដាហ៍ទី៥នេះ គឺជាវគ្គដ៏អស្ចារ្យ ហើយក៏ជាវគ្គ ដ៏រន្ធត់ផងដែរ ដោយសារក្នុងចំណោមកូនក្រុមទាំង ២រូប របស់ Coach នីមួយៗ ត្រូវជម្រុះចេញទុកតែម្នាក់ប៉ុណ្ណោះ ដើម្បីឡើង ទៅវគ្គបន្ដ ។ ប៉ុន្ដែចំណុចពិសេសបំផុត ដើម្បីវិនិច្ឆ័យរកអ្នកឈ្នះ ឡើងទៅប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ គឺនីតិវិធី នៃការកាត់សេចក្ដី ដោយសប្ដាហ៍នេះ គណៈកម្មការ ជ្រើសរើសយកនីតិវិធី កាត់សេចក្ដី តាមរយៈឲ្យទស្សនិកជន បោះឆ្នោត ប៉ុន្ដែក្នុងនោះ ក៏ត្រូវមានការសម្រេចចិត្ត ពីគ្រូបង្វឹកផ្ទាល់ របស់បេក្ខជន-នារីម្នាក់ៗផងដែរ ។

ដោយសារការជ្រើសរើស យកនីតិវិធីបែបនេះហើយ ទើបគេជឿជាក់ថា វគ្គ Live Show ចុងសប្ដាហ៍នេះ នឹងមានភាពតានតឹង ជាងសប្ដាហ៍មុនៗ ។ ប៉ុន្ដែលទ្ធផលយ៉ាងណា គឺស៊ីសងទៅលើទឹកដមសំនៀង របស់បេក្ខជន-នារីម្នាក់ៗ តែប៉ុណ្ណោះ ។

ចាំមើលតើនរណាខ្លះ នឹងឆ្លងផុត វគ្គ Live Show សប្ដាហ៍ទី៥នេះ ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល