កណ្តាល៖ សពស្ត្រីម្នាក់ត្រូវ ប្រជាពលរដ្ឋ ប្រទះឃើញ ស្លាប់អណ្តែត ក្នុងទឹករណ្តៅ ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ។

បើតាមអ៊ំប្រុសឈ្មោះ ឈួន សុខផុន អាយុ៧១ឆ្នាំ បានប្រាប់ថា សពនេះ ជាប្អូនស្រីរបស់គាត់ មានឈ្មោះ ឈួន សុខជឿន អាយុ៤១ឆ្នាំ ប្អូនស្រីគាត់មានជំងឺសសៃ ប្រសាទជាង១០ឆ្នាំមកហើយ សពថ្ងៃរស់នៅភូមិវាល ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយគាត់បានយកប្អូនស្រីមកព្យាបាល ដោយឲ្យស្រោចទឹក នៅវត្តសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ អស់រយៈពេល១០ថ្ងៃមកហើយ ។

អ៊ំប្រុស ឈួន សុខផុន បានបន្តទៀតថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ប្អូនស្រីរបស់គាត់បានរត់ចេញពីវត្តសំរោងធំ ឡើងមកខាងភ្នំពេញ ហើយគាត់បានតាមរក និងបានផ្តិតរូបថត ភ្ជាប់លេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង បើមានបងប្អូនណាបានប្រទះឃើញភិនភាគដូចក្នុងរូបថត ។

ប៉ុន្តែរហូតម្ដល់ល្ងាចថ្ងៃទី៩ ខែមករា មានសមត្ថកិច្ច បានប្រាប់ថា គេប្រទះឃើញ សពស្ត្រីម្នាក់ស្លាប់ក្នុងទឹក រណ្តៅទឹក ទើបគាត់មក ពិនិត្យ និងឃើញថា ជាសពប្អូនស្រីរបស់គាត់ ។

ជាមួយគ្នានេះដែរ លោក ប៉ា សំអិត អធិការស្រុកដែល បានចុះទៅពិនិត្យសពនោះ បានប្រាប់ថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយលង់ ទឹក ពិតមែន តាមការត្រួតពិនិត្យរបស់មន្ត្រីនគរបាលបច្ចេកទេសមិនឃើញមានស្លាកស្នាមអ្វីនៅដងខ្លួនជាសម្គាល់ថា ជាអំពើឃាតកម្មណាទេ ហើយសមត្ថកិច្ចក៏ ប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល