កាលពីថ្ងៃសុក្ររដ្ឋាភិបាលម៉ាឡេស៊ី បានចោទប្រកាន់ ផលិតករភាពយន្ដហូលីវូដ Wolf of Wall Street ម្នាក់ និងកូនធម៌របស់អតីតនាយករដ្ឋមន្រ្ដីលោក ណាជីប រ៉ាហ្សាក់ពីបទលាងលុយកខ្វក់ ដោយចោទប្រកាន់ផលិតកររូបនោះថា បានបំបាត់កៃបន្លំទឹកប្រាក់ ២៤៨ លានដុល្លារអាមេរិលពីមូលនិធិអភិវឌ្ឍរដ្ឋរបស់ម៉ាឡេស៊ី Berhad(1MDB) ។

លោក Riza Aziz សហស្ថាបនិកនៃក្រុមហ៊ុនផលិតកម្មភាពយន្ដហូលីវូដ Red Granite Pictures ដែលដឹកនាំសម្ដែងនូវខ្សែភាពយន្ដល្បី The Wolf of Wall Street ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ចំនួន ៥ ខ។

ព្រះរាជអាជ្ញា បានចោទប្រកាន់លោក Riza ថាបានទទួលទឹកប្រាក់សរុប ២៤៨ លានដុល្លារអាមេរិក ដែលជាលទ្ធផលនៃការបំបាត់កៃបន្លំពីមូលនិធិ 1MDB។ ប៉ុន្ដែផលិតកររូបនេះ បានឆ្លើយប្រឆាំងចំពោះពិរុទ្ធភាពនៃបទចោទប្រកាន់ទាំងអស់នោះ ។ យោងតាមច្បាប់ម៉ាឡេស៊ី បទចោទប្រកាន់នីមួយៗ នឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥ លានរីងហ្គីត ស្មើនឹង ១,២១ លានដុល្លារអាមេរិក ឬដាក់ពន្ធនាគារ ៥ ឆ្នាំ ឬទោសទាំងពីរ ។

តុលាការបានដោះលែងលោក Riza ឱ្យនៅក្រៅឃុំ ដោយទឹកប្រាក់លស់ ១ លានរីងហ្គីត និងស្នើដកហូតលិខិតឆ្លងដែនរបស់លោក ។

ក្រោយការចាញ់ឆ្នោតលោក Mahathir Mohamad កាលពីខែឧសភាឆ្នាំមុន លោកណាជីប ត្រូវបានតុលាការចោទប្រកាន់ពីបទពុករលួយជាច្រើនករណី ដែលការចោទប្រកាន់ភាគច្រើនជាប់ពាក់ព័ន្ធនឹងការបាត់បង់មូលនិធិ 1MBD។

លោកណាជីប ដែលបានស្ថាបនាមូលនិធិ 1MDB កាលពីឆ្នាំ ២០០៩ ប្រឈមនឹងការចោទប្រកាន់នូវបទល្មើសចំនួន ៤២ ករណី ដែលពាក់ព័ន្ធនឹងការបាត់ប្រាក់មូលនិធិយ៉ាងច្រើន និងបទល្មើសពាក់ព័ន្ធនឹងអង្គភាពរបស់រដ្ឋផ្សេងទៀត ។ ប៉ុន្ដែលោក បានច្រានចោលបទចោទប្រកាន់ទាំងនោះ និងមិនព្រមទទួលកំហុសទៀតផង ។

ក្រសួងយុត្តិធម៌អាមេរិក បានប៉ាន់ប្រមាណថា ទឹកប្រាក់សរុប ៤.៥ ពាន់លានដុល្លារអាមេរិក ត្រូវបានកិបបំបាត់ដោយក្រុមមន្រ្ដីជាន់ខ្ពស់ នៅមូលនិធិ 1MDB និងបរិវារបស់ខ្លួន នៅចន្លោះឆ្នាំ ២០០៩ និងឆ្នាំ ២០១៤ ។

រដ្ឋអាជ្ញាសហរដ្ឋអាមេរិក និយាយថា ក្រុមហ៊ុន Red Granite បានផ្ដល់ហិរញ្ញវត្ថុដើម្បីផលិតកុន ៣ រឿងដោយមូលនិធិ ដែលពួកគេសង្ស័យថា ត្រូវបានលួចេញពីមូលនិធិ 1MDB ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ globalnews