(កោះកុង)៖ លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះថា ក្រោយពីទទួលបទបញ្ជាពីលោក គង់ វិបុល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឲ្យចុះត្រួតពិនិត្យពន្ធមធ្យោបាយប្រចាំឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលចាប់អនុវត្តន៍ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧

ហើយត្រូវបញ្ចប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ មន្រ្តីរបស់លោកបានរកឃើញរថយន្តមិនទាន់បង់ពន្ធចំនួន៦១គ្រឿង។

លោកបន្តថា ប្រតិបត្តិការត្រួតពិនិត្យពន្ធមធ្យោបាយរយៈ៤៣ថ្ងៃកន្លងទៅនេះ ក្នុងនោះ សាខាពន្ធដារខេត្ត បានឃាត់រថយន្តគ្រប់ប្រភេទដែលពុំទាន់ ប្រកាសបង់ពន្ធមធ្យោបាយប្រចាំឆ្នាំ២០១៦ មានចំនួន៦១គ្រឿង ហើយប្រមូលប្រាក់ពន្ធបានចំនួន២៦,៨៩០,០០០៛ ប្រមូលប្រាក់ពិន័យបានចំនួន ២៦,៨៩០,០០០៛ ហើយចំពោះថវិកាសាខាពន្ធដារខេត្ត បានបង់ចូលថវិកាថ្នាក់ក្រោមជាតិ រួចរាល់អស់ហើយជាស្ថាពរ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានយានយន្តគ្រប់ប្រភេទ មេត្តាអញ្ជើញទៅបង់ពន្ធប្រចាំឆ្នាំ២០១៧ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងការផាកពិន័យដូចឆ្នាំនេះផងដែរ។

លោក ឡុង ស៊ីប៉ូ ក៏បានអរគុណចំពោះលោកអភិបាលខេត្ត ស្នងការនគរបាលខេត្ត មេអាវុធហត្ថខេត្ត ដែលបានចូលរួមសហការប្រកបដោយក្តីរីករាយ ហើយទទួលបានជោគជ័យទៀតផង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី