ស្ថិតនៅក្នុងដៃ នូវចំនួនទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ រាប់សិបពាន់លាន ដុល្លារ ប៉ុន្តែមហា សេដ្ឋីអាមេរិច បារាំង មួយចំនួន (ច្រើនគួរសម) បែរជាទិញរថយន្តជិះ តំលៃតែ ប៉ុន្មានសិបពាន់ ដុល្លារតែ ប៉ុណ្ណោះ។

បណ្តាមហាសេដ្ឋី មកពីជុំវិញពិភពលោក មានរបៀបជាច្រើន ក្នុងការបង្ហាញនូវភាពមានបាន របស់ខ្លួន ប៉ុន្តែសម្រាប់មហាសេដ្ឋីមួយចំនួនខាងក្រោមនេះ រថយន្ត គឺមិនបានស្ថិត នៅក្នុងការ សម្ញែងបង្ហាញ ភាពមានបានរបស់ពួកគាត់នោះទេ។ ផ្ទុយស្រឡះពីមហាសេដ្ឋី ផ្សេងៗទៀត ដែលបានទិញរថយន្តជិះ សុទ្ធតែស៊េរីទំនើបៗ តំលៃថ្លៃៗ ខ្ទង់លានដុល្លារ ប៉ុន្តែសម្រាប់ តារាង ឈ្មោះមហាសេដ្ឋីទាំង ១០ នាក់ខាងក្រោមនេះ (តាមរយះការជ្រើសរើសពី Celebritynetworth) បែរជាផ្សេងទៅវិញ។ ក្នុងនោះអ្នកដែលប្រើប្រាស់រថយន្តថ្លៃជាងគេបំផុត មានតំលៃតែ ១២ ម៉ឺន ដុល្លារ ប៉ុណ្ណោះ រីឯអ្នកដែលប្រើប្រាស់រថយន្ត មានតំលៃទាបជាងគេវិញ គឺមានតំលៃថោក ថោកស្ទើរតែមិនគួរឲ្យជឿ គឺត្រឹមតែ ១៥០០ ដុល្លារ។

១០. មហាសេដ្ឋី Phil Knight (មានទ្រព្យសរុប ១៤,១ ពាន់លាន ដុល្លារ)

ប្រធាន និងសហស្ថានិក ក្រុមហ៊ុន Nike ដែលមានចំណាត់ថ្នាក់លេខរៀងទី ៥៦ នៃអ្នកដែលមាន ទ្រព្យសម្បត្តិច្រើនជាងគេ លើពិភពលោក ដែលនៅក្នុងដៃមានប្រាក់ចំនួន ១៤,១ ពាន់លាន ដុល្លារ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល គឺគាត់បានជ្រើសរើសទិញរថយន្តមកជិះតំលៃតែ ១២០ ០០០ ដុល្លារ ប៉ុណ្ណោះ គឺជា Audi R8 ។

៩. Michael Bloomberg (២៧ ពាន់លាន ដុល្លារ)

Michael Bloomberg អ្នកមានលំដាប់ទី៧ នៅអាមេរិច និងមានលំដាប់ទី ១៣ ទូទាំងពិភពលោក គាត់ក៏ជ្រើសរើសទិញរថយន្តជិះក៏ជា Audi R8 ដែរ។

៨. Michael Dell (១៦ ពាន់លាន ដុល្លារ)

Michael Dell ជាប្រធាន និងសហស្ថានិកសាជីវកម្ម កុំព្យូទ័រ Dell ។ បច្ចុប្បន្ន គាត់គឺជាអ្នកមាន លំដាប់ ទី២១ នៅអាមេរិច និងលំដាប់ទី ៤៩ នៅទូទាំងពិភពលោក។ គាត់ទិញរថយន្តជិះម៉ាក Porsche Boxster ស៊េរី ២០០៤ ដែលពេលនោះមានតំលៃ ៨០ ០០០ ដុល្លារ ហើយសម្រាប់ ពេលនេះ ប្រភេទរថយន្តនេះ គឺមានតំលៃលក់នៅសល់តែ ២០ ០០០ ដុល្លារទេ។

៧. Warren Buffet (៦០ ពាន់លាន ដុល្លារ)

មហាសេដ្ឋី លំដាប់ទី៤ ពិភពលោក ជាវិនិយោគិនដ៏អស្ចារ្យ ជាសហស្ថានិក និងជាប្រធានមូលនិធិ វិនិយោគ Berkshrie Hathaway។ បច្ចុប្បន្ន គាត់ជិះរថយន្តម៉ាក Cadillac DTS តំលៃ ៤៥ ០០០ ដុល្លារ។

៦. Francois-Henri Pinault (១៥ ពាន់លាន ដុល្លារ)

Francois-Henri Pinault សព្វថ្ងៃគឺជាប្រធានរបស់ PPR ក្រុមហ៊ុនម្ហូបអាហារ លំដាប់ខ្ពស់របស់ បារាំង។ មហាសេដ្ឋីរូបនេះ ជិះរថយន្ត SUV របស់ Lexus ដែលមានតំលៃប្រហែល ៤០ ០០០ ដុល្លារ។

៥. Laurene Powell Jobs (៩ ពាន់លាន ដុល្លារ)

Laurene Powell Jobs គឺជាភរិយារបស់លោក Steve Jobs។ បច្ចុប្បន្នគាត់គឺជា សហស្ថានិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការ College Track (សប្បុរសធម៌) ជួយសិស្ស និស្សិត ក្រីក្រ ឲ្យមានឱកាស បានចូលរៀន។ បច្ចុប្បន្នរថយន្តដែលគាត់ជិះគឺ Audi A5 ដែលមាន តំលៃ ប្រហែល ៤០ ០០០ ដុល្លារ។

៤. Alice Walton (៣៥ ពាន់លាន ដុល្លារ)

Alice Walton គឺជាកូនស្រីរបស់ Sam Walton សហស្ថានិកសាជីវកម្ម Wal-Mart ដែលជាប្រព័ន្ធ លក់រាយធំបំផុត លើពិភពលោក។ Alice គឺជាស្រ្តី អ្នកមានលំដាប់ទី២ លើពិភពលោក បន្ទាប់ពី បងស្រីរបស់គាត់ Christy។ បច្ចុប្បន្នគាត់ជិះរថយន្តម៉ាក Ford F-150 King Ranch ដែលមាន តំលៃ ៤០ ០០០ ដុល្លារ។

៣. Mark Zuckerberg (១៧ ពាន់លាន ដុល្លារ)

មហាសេដ្ឋីដែលមានឆ្នាំកំណើត ១៩៨៤ ជាសហស្ថានិក Facebook បណ្តាញទំនាក់ទំនងសង្គម ធំបំផុតលើពិភលោក។ មហាសេដ្ឋីវ័យក្មេងម្នាក់នេះ ជិះរថយន្ត Acura TSX ដែលមានតំលៃតែ ៣០ ០០០ ដុល្លារ។

២. Steve Ballmer (១៥,២ ពាន់លាន ដុល្លារ)

លោកគឺជានាយកប្រតិបត្តិរបស់ Microsoft ។ បើតាមទ្រព្យសម្បត្តិដែលគាត់មាន គឺគាត់អាចទិញ បាននូវរថយន្តតំលៃ ខ្ទង់លានដុល្លារ ជិះបានយ៉ាងងាយស្រួល ប៉ុន្តែមិនដូច្នេះទេ គាត់ទិញរថយន្ត សម្រាប់ជិះតំលៃត្រឹមតែ ១៩ ០០០ ដុល្លារ ប៉ុណ្ណោះ គឺម៉ាក Ford Fusion Hybrid ។

១. Ingvar Kamprad (៥៣ ពាន់លាន ដុល្លារ)

សហស្ថានិក IKEA ដែលជាក្រុមហ៊ុនគ្រឿងសង្ហារឹម លំដាប់កំពូលពិភពលោក គឺជាមហាសេដ្ឋី ដែលសាមញ្ញជាងគេបំផុត ដោយសារតែគាត់ បានចំណាយប្រាក់តែចំនួន ១៥០០ ដុល្លារ ប៉ុណ្ណោះ ក្នុងចំណោមទំហំទ្រព្យសម្បត្តិមានសរុប ៥៣ ពាន់លាន ដុល្លារ របស់គាត់ ដើម្បីទិញរថយន្ត Volvo 240 ស៊េរីចាស់ជិះ។ ជិះរថយន្តតំលៃមិនស្មើម៉ូតូស៊េរី ទំនើប (លក់នៅកម្ពុជា) មួយផងនេះ មិនមែន ជាអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លាំងក្លានោះទេ អ្វីដែលភ្ញាក់ផ្អើលជាងនេះនោះ គឺមហាសេដ្ឋីមាន ទ្រព្យ រាប់សិបពាន់ លានដុល្លារ រូបនេះ ម្តងម្កាល នៅជិះរថយន្តក្រុង ថែមទៀតផង៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress