ការផ្តល់ឱកាសឲ្យគ្នាទៅវិញទៅមក ជាមធ្យោបាយមួយដ៏ល្អ សម្រាប់គូស្នេហ៍ ព្រោះអាចឲ្យគេមានសិទ្ធិកំណត់ ល្បឿននៃការវាយលុក តាមអ្វីដែលពួកគេចង់។ មិនថាខាងប្រុស ឬខាងស្រីទេ ពួកគេតែងតែចង់ទៅដល់ ភាពស្រណុកសុខស្រួល។ ដូច្នេះពេលនេះយើងសូម ណែនាំនូវក្បាច់រួមរ័កមួយចំនួន ដែលអនុញ្ញាតិឲ្យខាងស្រី គ្រប់គ្រងស្ថានការណ៍។

១. អង្គុយពីលើបែរមុខទៅចុងជើងខាងប្រុស
នៅក្នុងក្បាច់នេះ អ្នកអង្គុយលើគូស្នេហ៍បុរសរបស់អ្នក ដែលគេងផ្ងារ ប៉ុន្ដែបែមុខចេញពីគាត់ហេតុដូច្នេះគូថ ដ៏សិចស៊ីរបស់អ្នកនឹង បង្ហាញសម្រស់ ចំពោះក្រសែភ្នែករបស់គាត់ ខណៈពេលអ្នកសំឡឹងមើលជើងទាំងទ្វេរបស់គាត។ ប្រសិនបើគូស្នេហ៍បុរសជាប្រភេទ មនុស្សឈ្លក់វង្វេងនិងសម្រស់គូថអ្នក ជាងចុងសុដន់ទាំងទ្វេ រដ៏ស្រស់ស្អាតរបស់អ្នកនោះ គាត់នឹងពេញចិត្ដជាខ្លាំងចំពោះក្បាច់នេះ មិនខាន។

២. អង្គុយពីលើ ភ្នែកសំឡឹងភ្នែក
ចូរឱ្យគូស្នេហ៍បុរសរបស់អ្នកគេងផ្ងារ។ ចូរអង្គុយពីលើគាត់ ហើយដាក់ដៃរបស់អ្នកលើដើមទ្រូង ឬជង្គង់របស់គាត់។ វិធីនេះគឺអ្នកបែមុខ ទៅរកគាត់ ខណៈពេលអង្គុយវាយលុក។ រាងកាយរបស់អ្នក នឹងសម្ដែងចេញនូវភាពសិចស៊ីដបំផុត ហើយគូស្នេហ៍បុរសរបស់អ្នកនឹង ពេញចិត្ដជាខ្លាំងចំពោះទស្សនីយភាពគាត់កំពុងគយគន់។

៣. ខិតជិតគ្នា
មិត្ដនារីអាចចាប់ផ្ដើម ដោយការអង្គុយពីលើគូស្នេហ៍បុរស ដោយដាក់ជើងទាំងគូរបស់អ្នក លើដើមទ្រូងរបស់គាត់។ ប៉ុន្ដែក្រោយពេល គាត់ស៊កបញ្ចូលលិង្គរបស់គាត់ ទៅក្នុងទ្វារមាសរបស់អ្នក ចូរទាញជង្គង់ទាំងសងខាងរបស់គាត់ឡើងលើដើម្បីឱ្យអ្នកអាចពិតខ្នង របស់អ្នក ជាមួយភ្លៅរបស់គាត់បាន ហើយឱ្យដៃគូបុរសរបស់អ្នកងើបអង្គុយ ដើម្បីឱ្យអ្នកទាំងពីរមានអារម្មណ៍ថា អង្គុយចុះរួមគ្នា ហើយឱបថ្នាក់ថ្នមគ្នា ខណៈពេលស៊កលិង្គ វាយលុកក្នុងពេលតែមួយ។

ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្ដក្នុងការបង្ហាញរាងកាយអាក្រាតរបស់អ្នកខ្លាំងពេក ខណៈពេលអង្គុយពីលើគាត់ក្បាច់ត្របុល ចូលជិតគ្នាអាចជាក្បាច់រួមភេទ ដ៏ប្រសើរបំផុតមួយ។ ក្បាច់នេះនឹងគ្របរាងកាយរបស់អ្នកជិតពីក្រសែភ្នែកគូស្នេហ៍របស់ អ្នកដើម្បីកុំឱ្យ អ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្ដ ហើយស្របពេលជាមួយគ្នា វានឹងធ្វើឱ្យក្បាច់ទាំងមូល បង្កើតបានជាភាពស្និទ្ធស្នាល ថែមទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង