CamNews

សង្សារពីរគូ ជិះរថភ្លើងដើរ ដោយចរន្ដ អគ្គិសនី នៅសួនសុបិន ចំការព្រីង ដាច់ក្រឡាប់ រងរបួសធ្ងន់

ភ្នំពេញ ៖ រមណីយដ្ឋាន សួនសុបិន ចំការព្រីង ដ៏ ល្បីឈ្មោះ ដែលធ្លាប់មានរឿង អាស្រូវយកថ្លៃ ជួលតូប និងលក់សំបុត្រ ចូលកំសាន្ដ ចំណត រថយន្ដថ្លៃកប់ពពក រយៈពេលកន្លងមក ថ្មីៗ នេះមានរឿងអាស្រូវមួយទៀត ធ្វើឱ្យភ្ញៀវ ចូលកំសាន្ដលោះ ព្រលឹងចុងសក់ ព្រោះតែ រថភ្លើងដើរដោយ ចរន្ដអគ្គិសនី បានធ្លាក់ទូរ នៅផ្នែកខាងមុខមកដី ហើយបណ្ដាលឱ្យ របួសមនុស្សប្រុសស្រី០៤នាក់ ។

ហេតុការណ៍ធ្លាក់រថភ្លើងដើរដោយចរន្ដ អគ្គិសនីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥នាទីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ នៅក្នុងសួនសុបិនចំការព្រីង ស្ថិតក្នុងភូមិ ច្រែស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយកើត ហេតុជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូន ទៅសង្គ្រោះ ក្នុងនោះមានពីរនាក់របួសធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ដែលរងរបួសមានឈ្មោះទី១ ឈ្មោះលី ម៉ា នុត ភេទប្រុស អាយុ២៧ឆ្នាំ ជានិស្សិតឆ្នាំ ទី៣ សាកលវិទ្យាល័យន័រតុន ស្នាក់នៅ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវរបួស ធ្ងន់ ។ ទី២ឈ្មោះគីម សឿន ភេទស្រី អាយុ ២៣ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅភូមិ ស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី កែវ របួសធ្ងន់បែកក្បាលពីក្រោយ ទាំងពីរ នាក់ជាគូសង្សារនិងគ្នា ។ ទី៣ឈ្មោះទុំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរ ជាសិស្ស រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ និងទី៤ ឈ្មោះភឿន ស្រី ភ័ក្ដ្រ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាសង្សារ នឹងគ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅសួរនាំ នៅកន្លែងកើតហេតុ តែ ត្រូវបានលាក់បាំង ដោយម្ចាស់ទីតាំងកំសាន្ដ ហើយអះអាង ប្រាប់សមត្ថកិច្ចថា មិនមាន រឿងអ្វីកើតឡើងនោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល