បាត់ដំបង ៖ យុវជនម្នាក់ បានសម្ងំលបមើល គេងូតទឹក ហើយឃើញទ្រាំមិន បាន ស្ទុះទៅចាប់ឱបយកដៃ ច្របាច់ ដោះនាង រងគ្រោះ នៅក្រោយផ្ទះ កាលពីម៉ោង១៩ និង៣០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

មន្រ្តីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ យូ សារ៉ាត់ ហៅលីន អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ចំណែកជនរងគ្រោះ មានអាយុ១៦ឆ្នាំ រស់ក្នុងភូមិកើតហេតុជាមួយគ្នា ។តាមសម្តីជនរងគ្រោះ បានរៀបរាប់ក្នុងពាក្យបណ្តឹង ប្រាប់សមត្ថកិច្ចថា ពេលនាងងូតទឹកស្លៀកសារ៉ុង កៅស៊ូចងពង់ នៅក្រោយផ្ទះ ស្រាប់តែមានយុវជនម្នាក់ ឈ្មោះយូ សារ៉ាត់ ហៅលីន មិនដឹងសម្ងំនៅក្នុងបង្គន់ តាំងពីថ្មើណាទេ ហើយបានស្ទុះ ចេញមកចាប់ឱប ខ្លួន និងចាប់ច្របាច់ដោះនាង ភ្លាមៗនោះនាងបានស្រែក ឲ្យឪពុកម្តាយជួយ ពេលនោះជនសង្ស័យ បាន ផ្លោះរបងរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីបានទទួល ពាក្យបណ្តឹងហើយ កម្លាំងបានចុះឃាត់ខ្លួន ជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យមិនព្រមសារភាព ដោយបានបដិសេធថា ខ្លួនបានមកពីផឹកស៊ី ក្បែរផ្ទះនាងជនរងគ្រោះ ហើយដើរត្រឡប់មកផ្ទះវិញ ពេលនោះក៏ឮសម្លេង មានគេងូតទឹកនៅផ្ទះនាង បន្ទាប់មកខ្លួន បានដើរតម្រង់ទៅបន្ទប់ទឹកនោះ ស្រាប់តែនាងបានបើកទ្វារ បន្ទប់ទឹកស្ទុះចេញមកមានសារ៉ុង ចងពង់ត្រឹមគល់ដោះហើយខ្លួន ក៏បានដើរចេញមកផ្ទះវិញ ដោយមិនបានធ្វើអ្វី ទៅលើរូបនាងទេ ។ បន្ទាប់មកស្រាប់តែមាននគរបាល មកឃាត់ខ្លួននាំយកទៅអធិការក្រុងតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ច ជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការដ្ឋាន នគរបាល ខេត្តចាត់ការតាមច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល