នៅឯហាង Apple Store ក្នុងតំបន់ Regent បុគ្គលិកមួយក្រុមរបស់ Samsung បានបង្ហាញខ្លួន
ដើម្បីឃោសនាអំពីស្មាតហ្វូន Samsung Galaxy S6 Edge Plus។

យើងទាំងអស់គ្នាបានដឹងហើយថា កាលពីម្សិលមិញ ក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់
ស្មាតហ្វូន iPhone 6s និងiPhone 6s Plus ដំណាក់កាលដំបូង នៅក្នុងទីផ្សារធំៗមួយចំនួនក្នុង
ពិភពលោក។ ដូចរាល់ឆ្នាំ នេះគឺជាឱកាសដែលអ្នកស្នេហា iPhone ប្រមូលផ្ដុំគ្នា រង់ចាំទិញ
ផលិតផលរបស់ Apple។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺថា ព្រឹត្តិការលក់ iPhone
ថ្មី នៅអង់គ្លេស ក៏មានការចូលរួមរបស់ Samsung ផងដែរ។

បុគ្គលិករបស់ Samsung ជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់ហាង Apple Store ក្នុងតំបន់
Regent របស់ក្រុង London ប្រទេសអង់គ្លេស ដើម្បី "រំខាន" ដល់ការ "រកស៊ី" របស់ Apple។
ជាក់ស្ដែង បុគ្គលិកទាំងនេះ បានយកតាមខ្លួននូវផ្ទាំងបដាធំ ដែលមានសរសេរថា "The Itch
To Switch Got Bigger"(បកប្រែក្រៅផ្លូវការ ៖ ការអន្ទះអន្ទែងចង់ប្ដូរទូរសព្ទ កំពុងមានសភាព
ខ្លាំងក្លាជាងមុន) ហើយពួកគេក៏ធ្វើការឃោសនាស្មាតហ្វូន Samsung Galaxy Note S6 Edge
Plus ផងដែរ។

នៅក្នុងឈុតសំលៀកព័ណ៌ ស ជាមួយនឹងផ្ទាំងឃោសនាដែលមានរូប Samsung Galaxy S6
Edge Plus បណ្ដាបុគ្គលិកនេះ កំពុងតែព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្ររបស់
Apple។

សូមរំលឹកថា Samsung Galaxy Note S6 Edge Plus មានអេក្រង់កោងទាំងពីរសងខាង និង
មានទំហំ 5,7 inch។ កំពូលស្មាតហ្វូននេះ ត្រូវបានដាក់លក់ចាប់តាំងពីខែសីហាកន្លងទៅ ជា
មួយនឹង Samsung Galaxy Note 5។ Samsung Galaxy Note S6 Edge Plus ក៏ត្រូវបានកេចាប់
អារម្មណ៍យ៉ាងខ្លាំងក្លា បន្ទាប់ពីវាត្រូវបានគេដាក់លក់ក្នុងទីផ្សារ។

មនុស្សជាច្រើន មានការសប្បាយរីករាយ ពេលមានវត្តមានរបស់ក្រុមបុគ្គលិកមកពី Samsung

យ៉ាងនេះក្ដី គេមិនបានដឹងថា វិធីសាស្ដ្រឃោសនាទាក់ទាញបែបរំខានរបស់ Samsung អូស
ទាញបានអ្នកគាំទ្រណាម្នាក់របស់ Apple ឱ្យងាកមកប្រើផលិតផលរបស់ខ្លួននោះទេ។ ប៉ុន្តែ
គេឃើញថា មានមនុស្សជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំង ចំពោះវត្តមានរបស់
បុគ្គលិកមកពីក្រុមហ៊ុន Samsung នេះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Androidcentral/Phonearena