CamNews

ជម្លោះដីធ្លី និងសង្ស័យ ចេះអាបធ្មប់ ព្រួតគ្នាទៅកាប់ ចុងក្រោយជាប់ខ្នោះ សមត្ថកិច្ច

រតនគិរី៖ ដោយសារជម្លោះព្រំដី និងសង្ស័យថា គូជម្លោះចេះអំពើអាបធ្មប់ បុរស៤នាក់ រស់នៅស្រុក កូនមុំ ខេត្តរតនគិរី បានលើកគ្នាទៅកាប់ បុរសជាប្តី និងភរិយាមួយគូ ឲ្យរងរបួសជាទម្ងន់ ហើយនាំគ្នា រត់ពួនក្នុងព្រៃ២ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ច ចាប់វាយខ្នោះដដែល។

នគរបាល នៃអធិការដ្ឋានស្រុកកូនមុំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រើអំពើហិង្សា ព្រោះរឿងជម្លោះព្រំដី និងចោទគេថាចេះអាបធ្មប់នេះ ត្រូវបានចាប់ខ្លួននៅម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ ដោយ សារតែ ជម្លោះព្រំដី និងសង្ស័យគូជម្លោះពីរនាក់ប្តី-ប្រពន្ធ ធ្វើអំពើអាបធ្មប់ដាក់ខ្លួនឲ្យ ឈឺមិនជា ពួកគេ ក៏បានលើកគ្នាទៅកាប់បណ្តាលឲ្យបុរសជាប្តីរងរបួសចំដៃ និងជើង ខណៈភរិយារងរបួសចំដៃ។ អំពើហិង្សានេះ ពួកគេក៏រងរបួសដោយការកាបតបតពីគូជម្លោះផងដែរ។

ជនសង្ស័យបន្តថា ក្រោយកើតអំពើហិង្សាពួកគេ ក៏បានទៅសម្ញំលាក់ខ្លួននៅក្នុងចំការ ដែលនៅជិតផ្ទះ ហើយនៅថ្ងៃទី២១ ខែមេសា ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្តង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ សាត អាន ភេទប្រុស អាយុ២៧ឆ្នាំ, ទី២. ឈ្មោះ សាត ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ, ទី៣. ឈ្មោះ សាត អៀង ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៤. ឈ្មោះ ណែម ភី ភេទប្រុស អាយុ ៣៧ឆ្នាំ។ ចំណែកជនរងគ្រោះជាប្តីឈ្មោះ សុខ សោ អាយុ ៥២ឆ្នាំ ភរិយាឈ្មោះ លាង ស៊ន។

ក្រោយការសាកសួរជនសង្ស័យទាំងបួននាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្តរតនគិរី រង់ចំាកសាងសំណុំរឿងបញ្ជូន ទៅតុលាការវិនិច្ឆយទោសតាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល