សៀមរាប ៖ រឿងរ៉ាវនៃការបរ៉ាជិក របស់ព្រះសង្ឃ ដែលជាជនសង្ស័យ ចៅអធិកាវត្ត រតនៈមណីរោងគោ ដែលស្ថិតនៅ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលត្រូវបានបែកធ្លាយថា បានល្បួងកូននេន ៩អង្គ រួមភេទ ដោយរំលោភតាមរន្ធគូទ ព្រមទាំងគម្រាមធ្វើទារណកម្ម ចំពោះកូននេនណាហ៊ាន និយាយ ប្រាប់គេឯង នោះ ពេលនេះជនសង្ស័យ ត្រូវបានមន្រ្តីសង្ឃចាប់់ផ្សឹក ហើយសមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាន នគរបាល រៀបចំឯកសារ បញ្ជូនទៅតុលាការ ។

លោកស្រីវរៈសេនីយទោ ដួង ថាវរិន ប្រធានការិយាល័យ នគរបាលប្រឆាំងការជួញដូរកុមារ និងអនីតិជន នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានឲ្យដឹង នៅព្រលប់ថ្ងៃទី៩ វិច្ឆិកា ថា ជនសង្ស័យមានឈ្មោះ វង្ស ចែត អាយុ ៤៦ឆ្នាំ ជាចៅអធិការវត្ត រតនៈមណីរោងគោ ហើយដែលត្រូវបានអនុគុណ និងគណះកម្មាការវិន័យសង្ឃ ផ្សឹក កាលពីម៉ោង ៨:០០នាទី ថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ២០១៥ រួចប្រគល់ឲ្យមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ។

លោកស្រីបញ្ជាក់ថា ៖ ក្រោយពីបានសួរនាំ តាមពាក្យបណ្ដឹង ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជា បានប្រព្រឹត្ត និងមានការរំលោភដោយបង្ខំ ចំពោះកូននេនៗទាំង ៩អង្គនោះមែន ដោយខ្លួនបានល្បួងកូន នេនទៅរំលោភ ហើយរាល់ពេលរំលោភម្ដងៗ ជនសង្ស័យបានចំណាយប្រាក់លួងចិត្ត ពី ២ ទៅ ៣ម៉ឺនរៀលក្នុង ១អង្គៗ លុះដល់អង្គទី៩ ទើបបែកការណ៍ នៅពេលកូននេន បានទៅរាយការណ៍ប្រាប់ញោមៗ រួចញោមៗបានទៅប្ដឹងនគរបាល ។

លោកស្រីបានបញ្ជាក់ថា ក្នុងចំណោមកូននេនទាំង ៩អង្គ មានអាយុក្រោម ១៥ឆ្នាំ ៥អង្គ ។ ហើយលោក នេនទាំង ៨អង្គមុនៗ ដែលត្រូវបានជនសង្ស័យរំលោភ មិនដែលហ៊ានប្រាបអ្នកណាទេ ទើបតែនេនទី៩ នេះឯង បានទៅប្រាបញោមៗរបស់ខ្លួន ក្រោយពេលជនសង្ស័យរំលោភតាមរន្ធគូទរបស់ខ្លួនបានសម្រេច ។ ហើយបច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនខ្លួនមកដល់ស្នងកានគរបាលខេត្តសៀមរាប និងបានបៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកស្អែក ថ្ងៃទី១០ វិច្ឆិកា ២០១៥នេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល