CamNews

សម្តេចក្រុមព្រះ ជំទាស់ទៅនឹងការបង្កើតគណបក្សថ្មីរបស់ លោក ញឹក ប៊ុនឆៃ ដោយសារ Logo ស្រដៀងនឹង ហ៊្វុនស៊ិន..

(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជំទាស់ទៅនឹងការបង្កើតគណបក្សថ្មី របស់លោក ញឹក ប៊ុនឆៃ ដែលបានយករូបស្លាកសញ្ញា (ឡូហ្គោ) ស្រដៀងនឹងគណបក្សហ៊្វុនស៊ិនប៉ិចចាស់ និងបានប្រើឈ្មោះ ដូចទៅនឹងគណបក្សដែលធ្លាប់បានបង្កើតរួចហើយ។ នេះបើតាមលិខិតរបស់សម្តេចក្រុមព្រះ ផ្ញើទៅកាន់សម្តេចក្រឡាហោម ស ខេង ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ។

កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ ក្នុងតួនាទីជាអនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសន្និសីទប្រកាសអំពីការបង្កើត គណបក្សថ្មីមួយឈ្មោះ «គណបក្សរួបរួមជាតិ» ដែលមានរូបឡូហ្គោស្រដៀងនឹងគណបក្សហ៊្វុនស៊ិនប៉ិចចាស់។

លិខិតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា «ក្នុងឋានៈខ្ញុំជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ខ្ញុំមិនបានអនុញ្ញាតិឱ្យបុគ្គលណា ឫក្រុមណា រៀបចំសមាជបង្កើតគណបក្សមួយថ្មីជំនួយគណបក្សហ៊្វុនស៊ិនប៉ិចបច្ចុប្បន្នឡើយ»។

សម្តេចក្រុមព្រះក៏បានស្នើឱ្យសម្តេចក្រឡាហោម ស ខេង មានវិធានការសមស្របចំពោះ ករណីបង្កើតគណបក្សរបស់លោក ញឹក ប៊ុនឆៃ ផងដែរ៕

ខាងក្រោមនេះជាលិខិតសម្តេចក្រុមព្រះ៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី