(ឥណ្ឌា)៖ បុរសវ័យចំណាស់ អាយុ៧៥ឆ្នាំម្នាក់ ឈ្មោះ Urjaram Meghwal រស់នៅប្រទេស ឥណ្ឌាត្រូវបានសត្វអូដ្ឋ ដែលគាត់ចិញ្ចឹមវាយប្រហារយ៉ាងរន្ធត់ បន្ទាប់ពីវាត្រូវម្ចាស់ចងខ្សែឲ្យ នៅក្រោមកំដៅថ្ងៃពេញមួយថ្ងៃ ធ្វើឲ្យសត្វអូដ្ឋនេះ ហាក់មានកំហឹងខ្លាំង លុះដល់ម្ចាស់ ដើរមកជិតក៏ប្រហារ ដោយចាប់ទាញហែកក្បាលបុរសនោះ តែម្តង។

ប្អូនប្រុសរបស់ជនរងគ្រោះ អាយុ៥៥ឆ្នាំឈ្មោះ Pala Ram Meghwal និយាយថា នៅថ្ងៃកើតហេតុបងប្រុសគេ បានប្រាប់ថា ទៅមើលអូដ្ឋ ព្រោះដាក់វាឲ្យនៅក្រោមកំដៅ ពេញមួយថ្ងៃមកហើយ ក្រោយមកក៏មិនឃើញបងប្រុស ត្រឡប់មកផ្ទះវិញ ទើបគេនិងសមាជិកគ្រួសារឯទៀត នាំគ្នាដើររកក៏ប្រទះឃើញ សាកសព Urjaram ដេកស្លាប់ក្បែរសត្វអូដ្ឋនោះ។

ពេលនេះ Pala ប្អូនប្រុសបុរសរងគ្រោះ កំពុងព្យាយាមលក់អូដ្ឋនេះចេញ បន្ទាប់ពីវាវាយប្រហារបងប្រុសគេ រហូតដល់ស្លាប់ តែមិនទាន់មាននរណា ហ៊ានទិញវានៅឡើយទេ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង