(ព្រៃវែង)៖ ប្ដីប្រពន្ធ២នាក់ ត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់ ខណៈដែលកំពុងដើររកខ្យងនៅវាលស្រែ ហើយសមត្ថកិច្ចសង្ស័យថា ជារឿងគំនុំ។

អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។

មន្ដ្រីដដែល បញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជំរៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូមាត់ទាំង លើទាំងក្រោម) ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ)។

សម្រាប់ករណីឃាតកម្មនេះ លោក ពៅ ជីវី ស្នងការរង និងជាប្រធានការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១០ ខែតុលា នេះថា ឃាតកម្មមួយនេះ ជារឿងគំនុំ ហើយការសន្និដ្ឋានរបស់លោកបានដឹកនាំដោយផ្ទាល់ចុះទៅដល់កន្លែងកើតហេតុ គឺអាចពាក់ព័ន្ធជំលោះរឿងរកខ្យង ព្រោះតែ២នាក់ប្ដីប្រពន្ធនេះ គាត់ជាអ្នករកសសីុលក់ខ្យង ហើយប្ដីប្រពន្ធ២នាក់នេះ ជាមនុស្សស្លូតបូតមិនចេះរករឿងអ្នកណានោះទេ។

លោកស្នងការរង បញ្ជាក់ថា ពេលនេះសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង កំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីវែកមុខឃាតករ យកមកផ្ទន្ដានទោសឲ្យខានតែបាន។

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី